Britney Spears បណ្ដើរ​សង្សារ Sam Asgahri ចូលរួម​កម្មវិធី​ប្រគល់​ពាន​១

  • 2018-04-14 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​ចម្រៀង Britney Spears បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ក្នុង​កម្មវិធី​ច្រណែន​នឹង​នាង​ មួយ​ទំហឹង​តែ​ម្ដង​កាល​ពី​យប់​មិញ។

តារា​ចម្រៀង​វ័យ​ ៣៦​ឆ្នាំ​រូប​នេះ​ បាន​ចូលរួម​កម្មវិធី​ប្រគល់​ពាន GLAAD Media Awards ប្រចាំ​ឆ្នាំ ២០១៨ នៅ​ទីក្រុង​ Los Angeles សហរដ្ឋ​អាមេរិក។ នាង​បាន​ស្លៀក​ពាក់​ឈុត​សំលៀក​បំពាក់​ពី​ Giannina Azar និង​ស្បែក​ជើង​កែង​ម៉ាក Christian Louboutin។ Britney ត្រូវ​គេ​ថត​រូប​បាន​ពេល​ចំណាយ​អង្គុយ​ញ៉ាំ​អាហារ​ជាមួយ​មិត្ត​ប្រុស​ តារា​ម៉ូដែល Sam Asgahri។ បន្ទាប់​មក​នាង​ក៏​បាន​ថត​រូប​ជាមួយ​កីឡាករ​អូឡាំពិក​ល្បី​ឈ្មោះ​ពីរ​រូប​គឺ Gus Kenworthy និង Adam Rippon។

Britney Spears និង​មិត្ត​ប្រុស
Britney Spears និង​លោក Gus Kenworthy, Adam Rippon

ក្នុង​រាត្រី​នោះ​ដែរ Britney បាន​ឈ្នះ​ពាន​រង្វាន់ Vanguard Award សម្រាប់​ផ្ដល់​ឲ្យ​ជន​ណា​ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​ជួយ​ឲ្យ​មាន​ភាព​ស្មើ​គ្នា​ចំពោះ​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា។

Britney Spears ចាប់​ផ្ដើម​ចាប់​ផ្ដើម​សង្សារ​តារា​ម៉ូដែល​រូប​នេះ​ តាំង​ពី​ឆ្នាំ​ ២០១៦​មក​ម្ល៉េះ​ ថ្មី​ៗ​នេះ​ Britney ក៏​ធ្លាប់​ប្រកាស​ថា​ចង់​បាន​កូន​ជាមួយ​សង្សារ​ម្នាក់​នេះ​ទៀត​ផង៕

អាន​អត្ថបទ៖

ប្រភព៖ Eonline   ប្រែ​សម្រួល៖ ធារ៉ូ