អ្នក​ដឹក​នាំ​រឿង "Avatar” និង "Titanic” រក​បាន​តួអង្គ​សម្ដែង​ក្នុង​រឿង​មនុស្ស​យន្ត​វគ្គ​ថ្មី

  • 2018-04-14 07:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ចំណាយ​ពេល​យ៉ាង​យូរ​ដើម្បី​ស្វែង​រក​តួអង្គ​ថ្មី ពេល​នេះ​ភាពយន្ត​មនុស្ស​យន្ត​វគ្គ​ថ្មី "Terminator” រក​បាន​តួអង្គ​ជា​ផ្លូវ​ការ​ហើយ។

តារា​សម្ដែង Natalia Reyes និង Gabriel Luna

តារា​សម្ដែង​សញ្ជាតិ​កូឡុំប៊ី Natalia Reyes បាន​ក្លាយ​ជា​តួអង្គ​ម្នាក់​នៅ​ក្នុង​រឿង​នេះ ដោយ​តួអង្គ​ចាស់ៗ Linda Hamilton និង​លោក Arnold Schwarzenegger បាន​ត្រលប់​មក​សម្ដែង​​ក្នុង​រឿង​នេះ​វិញ។ ចំណែក​ឯ​តួអង្គ​ថ្មី​ៗ​ទៀត​មាន​ដូច​ជា តារា​សម្ដែង Mackenzie Davis ពី​ក្នុង​រឿង "Blade Runner 2049” និង​​តារា​សម្ដែង​ជា​តួអង្គ Ghost Rider ពី​ក្នុង​ស៊េរី​រឿង​ភាគ "Agents of SHIELD” លោក Gabriel Luna និង​តារា​សម្ដែង​ Diego Boneto ដែល​ធ្លាប់​សម្ដែង​ក្នុង​រឿង​ភាគ Scream Queensផង​ដែរ។

ចំពោះ​សាច់​រឿង​របស់ "Terminator” វគ្គ​ថ្មី​នេះ​គឺ​មាន​​លក្ខណៈ​ខុស​ប្លែក​ពី​មុន ដោយ​និយាយ​រៀប​រាប់​ពី​ជីវិត​របស់​តួអង្គ​ Dani វិញ​ម្ដង​ដែល​ជា​ជន​ជាតិ​ Mexico។

លោក​ Tim Miller ដែល​ជា​អ្នក​ដឹក​នាំ​រឿង​ "Deadpool” នឹង​ជា​អ្នក​ដឹក​នាំ​រឿង​នេះ ខណៈ​ដែល​លោក​ James Cameron ជា​ផលិតករ​។

ភាពយន្ត​នេះ​ត្រូវ​គេ​កំណត់​ថា​នឹង​ដាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី ២២​ខែ​វិច្ឆិកា​ឆ្នាំ ២០១៩៕

អាន​អត្ថបទ៖

ប្រភព៖ hollywoodreporter   ប្រែ​សម្រួល៖ ធារ៉ូ