Kayne West ប្រកាស​ត្រលប់​មក​វិញ​ជាមួយ​អាល់ប៊ុម​ដល់​ទៅ​ ២

  • 2018-04-20 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បាត់​ខ្លួន​ពី​សិល្បៈ​មួយ​រយៈ​ ពេល​នេះ​កំពូល​តារា​ចម្រៀង​ហ៊ីប​ហប Kayne West បាន​ប្រកាស​ត្រលប់​មក​វិញ​ហើយ។

Kayne West និង Kid Cudi

ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ តារា​ជើង​ចាស់​រូប​នេះ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម Twitter បក​ស្រាយ​អំពី​សៀវភៅ​បែប​ចិត្ត​វិជ្ជា​ដែល​លោក​បាន​សរសេរ​។ ក៏​ប៉ុន្តែ​ក៏​មាន​រឿង​រ៉ាវ​មួយ​ទៀត​ ពី​ក្រោយ​គម្រោង​នេះ ដោយ​លោក​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ នឹង​បញ្ចេញ​អាល់ប៊ុម​ចំនួន​ពីរ ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​តារា​ហ៊ីប​ហប​ល្បី​ឈ្មោះ​ Kid Cudi។

អាល់ប៊ុម​មាន​ចំនួន​៧​បទ​របស់ Kayne West នឹង​បញ្ចេញ​នៅ​ថ្ងៃ​ទី ១​ខែ​មិថុនា​ ហើយ​ក្រោយ​មក​មួយ​អាទិត្យ​នៅ​ថ្ងៃ​ទី ៨​ខែ​មិថុនា​ ដែល​ជា​អាល់ប៊ុម​របស់​ Kayne និង Kid Cudi រួម​បញ្ចូល​គ្នា​ចំណង​ជើង​ថា "Kids See Ghost"។

គិត​មក​ត្រឹម​ពេល​នេះ​គឺ​រយៈ​ពេល​២​ឆ្នាំ​ហើយ បន្ទាប់​ពី Kayne បាន​បញ្ចេញ​អាល់ប៊ុម​ទី ៧ "The Life of Pablo”៕

អាន​អត្ថបទ៖

ប្រភព៖ Eonline   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម