៨ ជំនឿ អំពី​ការ​មាន​ផ្ទៃ​ពោះ ដែល​អ្នក​តែង​ជឿ តែ​ជា​រឿង​មិន​ពិត

  • 2018-04-20 12:54:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​គេហទំព័រ​ដ៏​ល្បី Brightsideខាង​ក្រោម​ជា​ជំនឿ​​ទាំង ៨ ដែល​លោក​អ្នក​តែង​ជឿ​អំពី​ការ​មាន​ផ្ទៃ​ពោះ៖

១.ត្រគាក​ធំ​ស្រួល​កើត​កូន៖ ភាគ​ច្រើន ពេល​ដែល​និយាយ​ដល់​ត្រគាក​ធំ គេ​ច្រើន​សំដៅ​ទៅ​លើ​ផ្នែក​ខាង​លើ​នៃ​ឆ្អឹង​ត្រគាក ហើយ​ប្រការ​នេះ​ជួយ​ឲ្យ​កើត​កូន​ស្រួល។ ទោះ​ជា​យ៉ាង​ណា តាម​ពិត​ទៅ​គឺ រូប​រាង និង​ទំហំ​នៃ​ផ្នែក​កណ្ដាល​ឆ្អឹង​អាង​ត្រគាក​ទៅ​វិញ​ទេ ដែល​ជា​កត្តា​សម្រេច​កូន​កើត​មក​ស្រួល​ឬ​អត់។ ស្ត្រី​មាន​ត្រគាក​តូច​ខ្លះ​អាច​មាន​ផ្នែក​កណ្ដាល​ឆ្អឹង​អាង​ត្រគាក​ធំដែរ។

២.ទំហំ​ និង​រូប​រាង​នៃ​ពោះ​ អាច​កំណត់​ដឹង​ថា​កូន​ក្នុង​ពោះ​ជា​ស្រី​ ឬ​ប្រុស៖ វា​មិន​មែន​ជា​រឿង​សាមញ្ញ​អ៊ីចឹង​ទេ។ មាន​ ២ កត្តា​ដែល​កំណត់​ទំហំ និង​រូបរាង​នៃ​ពោះ​។ នោះ​គឺ ទំហំ​នៃ​ទារក និង​ទីតាំង​របស់​ទារក​ក្នុង​ស្បូន។

៣.វា​ជា​រឿង​អាក្រក់​ដល់​ទារក បើ​សិន​ជា​ស្ត្រី​ជា​ម្ដាយ​គេង​ផ្កាប់​មុខ​ពេល​មាន​គភ៌៖ តាម​ពិត​ទៅ​ទារក​ស្ថិត​នៅ​ជ្រៅ​ក្នុង​សាច់ដុំ​ស្បូន។ ដូច្នេះ​បើ​ស្ត្រី​ដែល​មាន​គភ៌​ចង់​គេង​ផ្កាប់​មុខ​ ក៏​មិន​អី​ដែរ ឲ្យ​តែ​គេង​ទៅ​ស្រួល។

៤.ស្ត្រី​មាន​ផ្ទៃ​ពោះ​មិន​អាច​រត់៖ បើ​សិន​ជា​ស្ត្រី​មាន​ផ្ទៃ​ពោះ​ មិន​មាន​បញ្ហា​ស្មុគស្មាញ​ដូច​ជា​ឡើង​សម្ពាធ​ឈាម ​មិន​ធ្លាប់​រត់​ពី​មុន​មក ឬ​បញ្ហា​ផ្សេង​ទៀត ការ​រត់​ជា​សកម្មភាព​ល្អ​មួយ​សម្រាប់​សុខភាព​ពួក​គេ។

៥.អាការៈ​ចាញ់​កូន​កើត​ឡើង​តែ​ពេល​ព្រឹក ៖ អាការៈ​ចាញ់​កូន​អាច​កើត​គ្រប់​ពេល។ បើ​តាម​ការ​សិក្សា​មួយ មាន​តែ​ស្ត្រី ២%​ប៉ុណ្ណោះ​ដែល​មាន​អាការៈ​បែប​នេះ​ កើត​ឡើង​នៅ​តែ​ពេល​ព្រឹក។

៦.វា​មិន​អី​ទេ សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ​ក្នុង​ការ​ផឹក​គ្រឿង​ស្រវឹង​ម្ដង​ម្កាល៖ ពេល​ដែល​ម្ដាយ​ផឹក​គ្រឿង​ស្រវឹង កូន​ក្នុង​ផ្ទៃ​ក៏​ផឹក​ដែរ។ ការ​ផឹក​គ្រឿង​ស្រវឹង​ក្នុង​អំឡុង​ពេល​មាន​កូន បង្ក​ហានិភ័យ​ច្រើន​ណាស់​ដល់​កូន​ក្នុង​ផ្ទៃ (ទាំង​ផ្លូវ​កាយ និង​ផ្លូវ​សតិ​របស់​ទារក)។

៧.ការ​កើត​វះ ស្រួល​ជាង​កើត​ធម្មជាតិ៖ ស្ត្រី​ជា​ច្រើន​ បាន​ជ្រើស​រើស​ការ​កើត​កូន​តាម​រយៈ​ការ​វះ​កាត់ ដោយ​ពួក​គេ​គិត​ថា​ ធ្វើ​បែប​នេះ​មាន​ភាព​ងាយ​ស្រួល និង​សុវត្ថិភាព​ជាង​កើត​ធម្មជាតិ។ ទោះ​ជា​យ៉ាង​ណា បើ​តាម Bright Side កើត​កូន​តាម​រយៈ​កាត់​ការ​វះ​កាត់​ ស្រួល​ជាង​កើត​ធម្មជាតិ​ពេល​កំពុង​សម្រាល​មែន តែ​ផ្ដល់​ផល​ស្មុគស្មាញ​ច្រើន​នា​ថ្ងៃ​អនាគត។ បើ​តាម​ការ​ណែនាំ​របស់​គ្រូ​ពេទ្យ​ជា​ច្រើន ទាល់​តែ​ជីវិត​ម្ដាយ​ និង​ទារក​ស្ថិត​ក្នុង​ភាព​ប្រឈម​ណាស់ ទើប​ការ​វះ​កាត់​ក្លាយ​ជា​ជម្រើស។

៨.កូន​ក្នុង​ផ្ទៃ​មិន​ដឹង​ថា​មាន​រឿង​អី​នៅ​ខាង​ក្រៅ៖ គ្រូ​ពេទ្យ​ជា​ច្រើន​នា​ពេល​បច្ចុប្បន្ន​បាន​រក​ឃើញ​ថា តាម​ពិត​ទារក​ក្នុង​ផ្ទៃ​អាច​ឮ​សំឡេង​ម្ដាយ​ខ្លួន ដែល​សំឡេង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​រូប​គេ​មាន​សភាព​ស្ងប់​នៅ​ក្នុង​ផ្ទៃ។ បន្ថែម​ពី​លើនេះ ទារក​អាច​មើល​ឃើញ​ពន្លឺ​ដែល​កើត​ឡើង​នៅ​ខាងក្រៅ​ពោះ ហើយ​ងាក​មុខ​ចេញ​ពេល​ដែល​ពន្លឺ​ភ្លឺ​ពេក។ មិន​តែ​ប៉ុណ្ណោះ​ កូន​ក្នុង​ផ្ទៃ​ថែម​ទាំង​អាច​ភ្លក់​អាហារ​ដែល​ម្ដាយ​បរិភោគ​​ទៀត​ផង តាម​រយៈ​ការ​លិទ្ធ​ផ្ទៃ​សុក។ ពួក​គេ​ថែម​ទាំង​អាច​សុបិន​ទៀត​ផង៕

ប្រភព៖ Brightside   អត្ថបទ៖ សេរី មង្គល

អត្ថបទពេញនិយម
អត្ថបទថ្មី