ចម្រៀងកូរ៉េល្បី ១០​ បទកាន់​តែ​ពីរោះ​ប្លែក ពេល​តារា YouTube យក​មក Cover ​

  • 2018-04-22 02:25:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិន​ប្រិយមិត្ត​មួយ​ចំនួន​តែង​ចំណាយ​ពេល​ច្រើន​លើ​ YouTube អ្នក​ប្រាកដ​ជា​ធ្លាប់​ឃើញ​យុវវ័យ​ជាច្រើន​នាំ​គ្នា​ច្រៀង​ត្រាប់ (Cover) បទ​ចម្រៀង​ល្បីៗ​ហើយ ពិសេស​បទ​កូរ៉េ។ ពេល​ខ្លះ​តារា YouTube ទាំង​នោះច្រៀង​តាម​ស្ទីល​ដើម​របស់​ម្ចាស់​បទ​ តែ​ខ្លះ​ទៀត​បង្កើត​ស្ទីល​ថ្មី​ ដែល​ក្លាយជា​រសជាតិ​ប្លែក​ដល់​អ្នក​ស្ដាប់។

ក្នុង​ចំណោម​ស្នាដៃ​ថ្មី​ទាំង​នោះ​ ប្រិយមិត្ត​នឹង​ប្លែក​អារម្មណ៍​ជាមួយ​បទ​ចម្រៀង​កូរ៉េ​ Cover ដែល​ប្រគំ​ភ្លេង និង​ច្រៀង​បែប​ថ្មី​ពី​ម្ចាស់​ដើម។ ពេល​បាន​ទស្សនា​ហើយ​ ទាំង​អស់​គ្នា​នឹង​ជក់ចិត្ត​ជាក់ជា​មិន​ខាន៖

១. ក្រុម​តន្ត្រី​ HeyMen ច្រៀង​បទ​ Cheer Up របស់​ក្រុម TWICE

២. Daeho និង​ Jungmin ច្រៀង​បទ​ Call Me Baby របស់​ក្រុម​ EXO

៣. Fanfickk ច្រៀង​បទ​ Standing Still របស់​ក្រុម​ U-KISS

៤. BlackDogSheep ច្រៀង​បទ​ “HATE” របស់​ក្រុម 4Minute

៥. Darakbangnabiui ច្រៀង​បទ​ Red Flavor របស់​ក្រុម​ Red Velvet

៦. KRNFX និង​ Lydia Paek ច្រៀង​បទ​ "TT” របស់​ក្រុម TWICE

៧. Sungshin ច្រៀង​បទ​ DNA របស់​ក្រុម BTS

៨. Preetaxyz ច្រៀង​បទ​ "Monster” របស់​ក្រុម EXO

៩. Big Marvel ច្រៀង​បទ​ “As If It's Your Last” របស់​ក្រុម BLACKPINK

១០. Dia Frampton ច្រៀង​បទ​ "Lonely" របស់ក្រុុម 2NE1 ជា​ភាសាអង់គ្លេស

អត្ថបទ៖ យី សុធារី

អត្ថបទថ្មី