មក​ទស្សនាព្រះ​រាជសកម្ម​ភាព​សម្ដេច​តា សម្ដេច​យាយ​ សម្តែងចំនួន​៣រឿង​ ពិត​អស្ចារ្យ​

  • 2018-04-23 03:24:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះ​បរម​រតន​កោដ្ឋ ​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ក្នុង​ការ​សម្ដែង​រឿង​ជាមួយ​សម្ដេច​យាយ​ជាច្រើនរឿង។ រឿងទាំងនេះកាល​បើ​បាន​ទស្សនា​ហើយ ពិត​អត់​ទ្រាំ​មិន​​សរសើរ​មិន​បាន នូវទេពកោសល្យនៃការសម្តែង រួមទាំងរូបសម្រស់ដ៏ស្រស់ស្អាតទាំង២ព្រះអង្គ។ ពេល​នេះ​ Sabay សូម​លើក​យក៣រឿង​ ដែល​ជាព្រះ​រាជ​សកម្ម​ភាព​សម្ដែង​របស់​សម្ដេច​តា​ និង​សម្ដេច​យាយ ដែលមាននៅក្នុង​ឯកសារ​បន្សល់​ទុក​ដោយ​មជ្ឈ​មណ្ឌល​ធន​ធាន​សោត​ទស្សន៍​បុប្ផាណា។​ ​​

​​

១.សន្ធិប្រកាស​

រឿង​នេះ​ផលិត​ក្នុង​ឆ្នាំ​ ១៩៦៨ ជា​ប្រភេទ​រឿង​ប្រឌិត​ ដែល​មាន​រយៈ​ពេល​ ១ម៉ោង​និង៩នាទី​ ។ ខ្សែ​ភាព​យន្តល្អ​ឯក​នេះ​បាន​ផ្តិត​នៅ​ក្នុង​ទីតាំង​សំខាន់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​ប្រទេស​ក្រៅ​ ក្នុង​នោះ​មាន​ដូចជា ខេត្ត​សៀម​រាប កែប និង ព្រះសីហនុ ។ រឿង​នេះ​ជា​សមិទ្ធ​ការ​របស់​ ព្រះ​បាទ​ នរោ​ត្តម​សីហនុ ដែល​និយាយ​ពីសង្គម​នយោបាយ​។

​​​​​​​​​​២. ឆាយាលើ​អង្គរ​

រឿង​លក្ខណៈ​សង្គម​នយោបាយ​នេះ ផលិត​ក្នុង ឆ្នាំ ១៩៦៧ ​ជា​ប្រភេទ​រឿង​ ប្រឌិត​ មាន​រយៈ​ពេល ១ម៉ោង៤៥នាទី​ និង៥៩​វិនាទី​។ រឿង​នេះ​ជា​ព្រះ​រាជ​និពន្ធ​ដោយ​ព្រះ​បាទ​នរោត្តម​សីហនុ​ ហើយជា​សមិទ្ធ​ការ​របស់​ព្រះ​អង្គ និង លោក ហ្សង ធន់​ហាក់​។ ក្រៅពី​ព្រះ​រាជ​សកម្ម​ភាព​សម្ដែង​របស់សម្ដេចយាយ​ និង​សម្ដេច​តា ក៏​មាន​តារា​សម្ដែង​ដ៏​ល្បី​ឈ្មោះ​មាន​ លោក ណុប ណែម និង អ្នក​ស្រី​ ឌី សាវ៉េត ​សម្ដែង​ផង​ដែរ។

៣. ព្រៃ​ប្រសិទ្ធិ

រឿង​នេះ​ផលិត​នៅ​ក្នុង​ឆ្នាំ​ ១៩៦៦​ មាន​រយៈ​ពេល​ ១ម៉ោង៤០នាទី​និង៤៦វិនាទី​។ រឿង​ល្អ​ឯក​នេះ​ជា​ប្រភេទ​រឿង​ប្រឌិត​ និយាយ​ពី​វប្បធម៌​សង្គម​ក្នុង​សម័យ​សង្គម​រាស្រ្ត​និយម​។ ជាពិសេស​រឿង​នេះ​មាន ក៏​មាន​ព្រះ​រាជ​សកម្ម​សម្ដែង សម្ដេច​ព្រះ​រៀម​ បុប្ផា​ទេវី​ ផង​ដែរ។

​​ ​

អត្ថបទ៖ ច្រឹក ស្រីអូន

អត្ថបទថ្មី