សំដីពូឃ្លាំង ប៉ុន្មានម៉ាត់សោះ ជំរុញទឹកចិត្ត នេន ទុំ ខ្លាំងដល់ម្ល៉ឹង
- 2018-04-24 04:15:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សំដីពូឃ្លាំង ប៉ុន្មានម៉ាត់សោះ ជំរុញទឹកចិត្ត នេន ទុំ ខ្លាំងដល់ម្ល៉ឹង
ចន្លោះមិនឃើញ
នៅមុនការសម្ភាសន៍សុំទិដ្ឋាការនៅស្ថានទូតអាមេរិកមកដល់ នេន ទុំ ប្រាប់ថា លោកបានទទួលពាក្យណែនាំប៉ុន្មានម៉ាត់ពីរៀមច្បង គឺឌីជេ ឃ្លាំង ដែលប៉ុន្មានម៉ាត់នោះ ធ្វើឲ្យលោកមានទឹកចិត្តចង់ទៅអាមេរិកកាន់តែខ្លាំង។
សំដីរបស់ ពូឃ្លាំង បន្ទាប់ពីឃើញ នេន ទុំ ហាក់រសាយចិត្តចង់ទៅអាមេរិក បើទោះមិនធ្លាប់ទៅស្គាល់ប្រទេសមហាអំណាចលេខ១នេះពីមុនមកក៏ដោយ។ បញ្ហានេះ សាមីខ្លួន ក៏ប្រាប់ដែរថា ជាការពិត ទឹកចិត្តចង់ទៅអាមេរិក ដែលមានជន់ជោរពីដំបូងនោះ ត្រូវបានសាបរលាបបន្តិចៗម្ដង។ ហេតុផល គឺដោយសារដោយសារការរៀបចំឯកសារចូលទូតយូរ។
នេះហេតុ១ ដោយឡែកហេតុផលផ្សេងទៀត គឺអំឡុងពេលទំនាក់ទំនងរវាងអ្នកឧបត្ថម្ភនៅសហរដ្ឋអាមេរិក និងលោក នៅក្នុងដំណើររៀបចំឯកសារ ដែលចំណាយពេលដ៏យូរនោះ ការងារក្នុងស្រុកក៏បុកមកបន្តបន្ទាប់ច្រើនជាងធម្មតា។ ដូច្នេះ នេន ទុំ ប្រាប់ថា ចាប់ផ្ដើមមានអារម្មណ៍ថា បើមិនបានទៅក៏បានអី ព្រោះការងារក្នុងស្រុកកំពុងមានផ្លែផ្កា។
“ដល់អីចឹង ពូឃ្លាំង ដែលគាត់ធ្លាប់នៅហ្នុង ប្រាប់ថា កុំគិតអីចឹង...បើទៅអាចល្អជាង បើទោះនៅឯណោះ អាចបានលុយតិចជាងនៅនេះមែន ប៉ុន្តែយើងនឹងបានឃើញពីពិភពលោកប៉ុណ្ណា យើងនឹងបានឃើញអ្វីដែលអស្ចារ្យជាច្រើន អីចឹងត្រូវតែទៅ!"។
ពាក្យសំដីរបស់រៀមច្បង តែប៉ុន្មានម៉ាត់នេះ នេន ទុំ ប្រាប់ថា អារម្មណ៍ដែលចង់ទៅអាមេរិកពីមុនទាំងប៉ុន្មាន បានវិលមកវិញទាំងអស់។ "ក្រោយលឺ ពូឃ្លាំង និយាយអីចឹង ខ្ញុំថា អូខេ ខ្ញុំដាក់ចិត្តដាក់កាយថានឹងទៅ ខ្ញុំនឹងទៅស្មិងស្មាធិ៍នៅទីនោះ ៦ខែ ពោលគឺទៅដើម្បីរកលុយផង ដើម្បីបានសិក្សារៀនសូត្រពីស្រុកគេផង ព្រោះពូឃ្លាំងថា ស្រុកគេវាទំនើប វាអស្ចារ្យណាស់"។
យ៉ាងណា បន្ទាប់ពីកំនួចចិត្តចង់អាមេរិកខ្លាំងក្លាវិលម្ដុំជាថ្មី លោកត្រូវជួបរឿងខកចិត្តជាថ្មីដែរ។ នេន ទុំ និងមិត្តភ័ក្ដិរួមអាជីពប៉ុន្មាននាក់ទៀត ត្រូវស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បដិសេធផ្ដល់ទិដ្ឋាការចូលទៅប្រទេសគេ នៅក្នុងបទសម្ភាសន៍លើកទី១កាលពីដើមខែ។ បរាជ័យគ្រានោះ បានបន្សល់នូវការខកចិត្ត និងមិនអស់ចិត្ត សម្រាប់សិល្បករទាំងអស់ ព្រោះអ្វីហាក់ៗដំណើរការមិនរលូន។
ដោយសារតែបែបនេះ ពួកគេទាំងអស់ ត្រូវផ្ដល់ឱកាសចូលខ្លួនជាលើកទី២។ ជាលទ្ធផល ពួកគេទទួលលទ្ធផលវិជ្ជមានទាំងអស់គ្នា ក្នុងការសម្ភាសន៍លើកទី២កាលពីថ្ងៃទី ១៨ មេសានេះ ហើយពួកគេគ្រោងចាកចេញពីប្រទេសកំណើតនៅថ្ងៃទី ២៨ ខែ ឆ្នាំដដែល៕