ប្រទះ​ឃើញ The Weeknd ចាក​ចេញ​ពី​សណ្ឋាគារ​ជាមួយ​ស្ត្រី​ម្នាក់

  • 2018-05-06 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ឈ្មោះ​ថា Sunset Tower ដែល​ស្ថិត​ក្នុង​តំបន់ Hollywood ជាមួយ​មនុស្ស​ស្រី​អាថ៌កំបាំង​ម្នាក់។

បើ​តាម​រូបភាព​​ដែល​ថត​បាន បង្ហាញ​ឲ្យ​ឃើញ​ថា ពួកគេ​ទាំង​ពីរ​នាក់​​ហាក់​មានភាពសប្បាយ​រីករាយ ខណៈ​ដើរ​តម្រង់​ទៅ​កន្លែង​រង់ចាំ​ឡាន​​នៅ​ក្រៅ​សណ្ឋាគារ​។

ជាមួយគ្នានេះដែរ កាល​ពី​ពេល​ថ្មី​ៗ​នេះ តារា​ចម្រៀង​វ័យ ២៨​ឆ្នាំ​រូប​នេះ​ ត្រូវ​បាន​ឲ្យ​ដឹង​ថា​មាន​ទំនាក់ទំនង​ជាមួយ​នឹង​តារា​ម៉ូដែល​ Chantel Jeffries ដែល​លោក​បាន​ដាក់​ដៃ​គៀកក នៅ​ក្នុង​កម្មវិធី Coachella ។ ហើយ​ជាក់​ស្ដែង​ មនុស្ស​ស្រី​ដែល​ដើរ​ចេញ​ពី​សណ្ឋាគារ​ជាមួយ​លោក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍នេះ គឺ​មាន​ភិន​ភាគ​និង​មុខមាត់​ស្រដៀង​តារា​ម៉ូដែល​រូប​នោះ​ផងដែរ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នេះ​គ្រាន់​តែ​ជា​ប៉ាន់​ស្មាន​របស់​អ្នក​គាំទ្រ​តែ​ប៉ុណ្ណោះ ចំពោះ​ស្រ្តី​អាថ៌កំបាំង​នោះ​ ជា​នរណា និង​មាន​ទំនាក់ទំនង​អ្វី​ជាមួយ​​​តារា​ចម្រៀង​រូប​នេះ​ឲ្យ​ពិត​ប្រាកដ​នោះ នៅ​មិន​ទាន់​បាន​បក​ស្រាយ​នៅ​ឡើយ​ទេ៕

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ អន សុភក្ត្រា