អុញ! ប្រទះ​ឃើញ The Weeknd ថើប​អតីត​មិត្ត​ស្រី Bella Hadid

  • 2018-05-11 07:06:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ត្រូវ​បាន​ប្រទះ​ឃើញ​មាន​វត្តមាន​​ជាមួយ​គ្នា​ក្នុង​កម្មវិធី Coachella នោះ តារា​ចម្រៀង The Weeknd និង​អតីត​មិត្ត​ស្រី​របស់​លោក Bella Hadid ត្រូវ​បាន​រង​ពាក្យ​ចចាម​អារ៉ាម​ថា​អាច​នឹង​មាន​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា​សារ​ជា​ថ្មី។

ហើយ​កាល​​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ អតីត​គូ​ស្នេហ៍​មួយ​គូ​នេះ បាន​​ប្រទះ​ឃើញ​ថើប​គ្នា​​នៅ​ក្នុង​កម្មវិធី​ជប់លៀង​របស់​ Magnum x Alexander Wang។

តារា​ទាំង​២​រូប​នេះ ត្រូវ​បាន​ប្រទះ​ឃើញ​ចំណាយ​ពេល​ផ្អែមល្ហែម​ជាមួយ​គ្នា​ខណៈ​ចូលរួម​ក្នុង​កម្មវិធី​ជប់លៀង​នោះ ហើយ​ក្រោយ​មក​ក៏​ត្រូវ​បាន​ឃើញ​ចាកចេញ​ពី​កន្លែង​ជប់លៀង​ជាមួយ​គ្នា៕

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ អន សុភក្ត្រា