Uber ​​នឹង​ចាប់ផ្ដើម​​សេវាកម្ម​​ដឹក​អ្នកដំណើរ​​ឡើងវិញ​ឆាប់ៗ​​ ប្រើ​រថយន្ដ​​បើកបរ​​ស្វ័យប្រវត្ដិ​

  • 2018-05-16 05:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​រថយន្ដ​ទៅបុក​មនុស្ស​ថ្មើរជើង​កាលពី​ខែមីនា បាន​បង្ខំ​ឲ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ​Uber ត្រូវ​ផ្អាក​ការសាកល្បង​រថយន្ដ​បើកបរ​ដោយ​ស្វ័យប្រវត្ដិ​របស់ខ្លួន​បណ្ដោះអាសន្ន​។ ប៉ុន្ដែ​ពេលនេះ​ក្រុមហ៊ុន​បញ្ជាក់ថា សេវាកម្ម​ដឹក​អ្នកដំណើរ​នឹង​ចាប់ផ្ដើម​ជាថ្មី​ក្នុងពេល​ឆាប់ៗ​។

Uber

នាយក​ប្រតិ​ប​ត្ដិ​ក្រុមហ៊ុន​លោក​Dara Khosrowshahi​និយាយថា ក្រុមហ៊ុន​នឹង​ចាប់ផ្ដើម​សេវាកម្ម​ដឹក​អ្នកដំណើរ​ឡើងវិញ​ក្នុងពេល​ប៉ុន្មាន​ខែ​ខាងមុខ​។ ការចាប់ផ្ដើម​ជាថ្មី​Uber​នឹង​ធ្វើតាម​ស្ដង់ដា​សុវត្ថិភាព​ដ៏​តឹងរ៉ឹង​បំផុត កុំឲ្យ​មាន​គ្រោះថ្នាក់​កើតឡើង​ដូច​លើក​មុន​ទៀត​៕

អាន​បន្ត៖

ប្រភព៖ vayofm.com