ប្រាក់ មុន្នីឧត្ដម ថា ភាគរយខ្ពស់គឺត្រលប់មកលេងនៅស្រុកវិញ
- 2018-05-17 03:44:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រាក់ មុន្នីឧត្ដម ថា ភាគរយខ្ពស់គឺត្រលប់មកលេងនៅស្រុកវិញ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជា ប្រាក់ មុន្នីឧត្ដម ទំនងមកលេងនៅខ្មែរវិញ នេះបើតាមការអះអាងពីសាមីខ្លួន ក្រោយពេលក្លឹប Negeri Sembilan FA របស់ម៉ាឡេស៊ីផ្ដាច់កុងត្រា។
ខ្សែប្រយុទ្ធរូបនេះបានឲ្យដឹងថា ឥឡូវនេះមានក្លឹបមួយចំនួនកំពុងធ្វើការចរចាជាមួយខ្លួន ប៉ុន្តែសុទ្ធជាក្លឹបក្នុងស្រុក។ បើចង់ឲ្យរូបគេបញ្ជាក់ថា ក្លឹបណាខ្លះនោះ គឺគេមិនអាចបញ្ជាក់បានទេ ប៉ុន្តែគ្រាន់តែប្រាប់ថា សុទ្ធជាក្លឹបនៅក្នុងលីគកំពូលកម្ពុជា។
អតីតកីឡាកររបស់ព្រះខ័នរាជស្វាយរៀងរូបនេះបញ្ជាក់ថា ភាគរយខ្ពស់មែនទែនក្នុងការវិលមកលេងនៅកម្ពុជាវិញ។ ដើមឡើយ ប្រាក់ មុន្នីឧត្ដម ត្រូវបានក្លឹបនៅម៉ាឡេស៊ីខាងលើ ផ្ដល់កុងត្រាដល់ផុតរដូវកាល ប៉ុន្តែដោយសារកីឡាករកម្ពុជារូបនេះមិនអាចធ្វើអ្វីទៅតាមការចង់បានរបស់ក្លឹបមួយនេះ ទើបត្រូវបានក្លឹបផ្ដាច់កុងត្រាតែម្ដង៕