ពិន្ទុ​តេស្ត​ល្បឿន​ស្មាតហ្វូន Nubia Z18 វ៉ា​ដាច់​ផឹង​គូ​ប្រជែង​ធំៗ​របស់​ខ្លួន

  • 2018-05-17 12:20:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Nubia ជា​ស្លាកយីហោ​ស្ថិត​ក្រោម​ទ្រនំ​នៃ​ក្រុមហ៊ុន ZTE ហើយ​ម៉ូឌែល​ថ្មី​ប្រចាំ​ឆ្នាំ​នេះ ត្រូវ​បាន​គេ​ស្គាល់​ជា Z18 ដែល​ទទួល​បាន​ការ​វាយ​តម្លៃ​តាម​រយៈ​កម្មវិធី AnTuTu បាន​ដល់ ២៨០ ០៨៥ ពិន្ទុ ឈរ​ខ្ពស់​ជាង Samsung Galaxy S9+ និង Huawei P20 Pro។

រូបភាព​បង្ហោះ​ចេញ​ដោយ​គណនី Ni Fei ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Nubia ចែកចាយ​លើ​បណ្តាញ​សង្គម Weibo ប្រទេស​ចិន ពោល​គឺ​ពិន្ទុ​នេះ​ខ្ពស់​ច្រើន​ធៀប​នឹង S9+ មាន​ត្រឹម ២៤៦ ៦៦០ និង P20 Pro មាន ២០៩ ៨៨៤ ពិន្ទុ

ជុំវិញ​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​ធ្លាយ​ចេញ​កន្លង​មក Z18 រំពឹង​ប្រើ​អេក្រង់ Full HD+ ទំហំ ៥,៩៩ អ៊ីញ មាន​ឈីប Qualcomm Snapdragon 845 ដែល​មាន​ជម្រើស RAM 6/8GB អម​អង្គ​ផ្ទុក 64/128GB ជាមួយ​កាមេរ៉ា​ក្រោយ​ទំហំ 24+8MP និង​ខាង​មុខ 8MP ខណៈ​ការ​បង្ហាញ​ខ្លួន​អាច​ប្រព្រឹត្តិ​ទៅ​ក្នុង​អំឡុង​ខែ​មិថុនា។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា