ធ្លាប់ដឹង ពិធីកររូបសង្ហា១២រូប និយាយភាសាអង់គ្លេសបានយ៉ាងល្អ
- 2018-05-23 09:11:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់ដឹង ពិធីកររូបសង្ហា១២រូប និយាយភាសាអង់គ្លេសបានយ៉ាងល្អ
ចន្លោះមិនឃើញ
តារាពហុជំនាញ ១២រូប ដែលអាចសម្តែងផង និងធ្វើជាពិធីករផង ក្រៅពីមានរូបរាងស្រស់សង្ហា ថែមទាំងមានសំនួនវោហារស័ព្ទមិនចេះរីងស្ងួតក្នុងវេទិកាធំតូចជាច្រើនទាំងជាតិ និងអន្តរជាតិ។ អ្វីដែលពិសេសនោះពិធីករ១២រូបខាងក្រោមនេះអាចនិយាយភាសាអង់គ្លេសបានយ៉ាងល្អ។
១- ជា វិបុល ជាពិធីករដែលពូកែវោហារ និងបត់បែនទៅតាមកម្មវីធីដែលអ្នករៀបចំតម្រូវឲ្យលោក។ ស្វាមីអ្នកនាង គង់ សុជាតិ ថែមទាំងអាចនិយាយភាសាអង់គ្លេសបានយ៉ាងល្អទៀតផង។
២-តាប៊ុយ ជាពិធីករឆ្នើមដែលពូកែខាងលេងសើចកំប្លុកកំប្លែងទាក់ចិត្តអ្នកទស្សនាក្នុងកម្មវីធីរបស់ខ្លួន និងអាចនិយាយភាសាអង់គ្លេសបានយ៉ាងល្អ ហើយថែមទាំងជាអ្នកបង្កើតកម្មវីធីកម្សាន្តមួយរូបដែរ។
៣- ជា វណ្ណារិទ្ធ ជាពិធីករដែលពូកែគ្រប់គ្រងក្នុងការនិយាយស្តី និងប្រើពាក្យពេចន៍ផ្លូវការហើយថែមទាំងចេះភាសាអង់គ្លេស និងថៃ។
៤- ភោ សុផានិត ពិធីករដែលមានវោហារស័ព្ទយ៉ាងល្អក្នុងការដំណើរការកម្មវីធី និងអាចប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងល្អ។ មិនត្រឹមតែប៉ុណ្ណោះទេលោកអាចទាក់ចិត្តអ្នកទស្សនាឲ្យលង់នឹងទឹកដមសំឡេងដ៏ផ្អែមស្រទន់របស់លោក។
៥- យ៉ារ៉ូ ពិធីករមាឌតូច តែពូកែបូបាច់ក្នុងការពណ៌នារូបនេះ អាចនិយាយភាសាអង់គ្លេសបានយ៉ាងល្អ។
៦- សេង មង្គល ជាពិធីកររូបសង្ហា ប៉ិនប្រសប់ក្នុងការរៀបចំការស្លៀកពាក់ចូលរួមកម្មវិធី ហើយថែមទាំងអាចនិយាយភាសាអង់គ្លេស និងថៃបានយ៉ាងល្អ។
៧- យឹម ណារ៉ា ពិធីករពូកែពញ្ញាក់អារម្មណ៍អ្នកទស្សនាឲ្យភ្ញាក់ក្នុងកម្មវីធីចាប់រង្វាន់រូបនេះ ចេះភាសាអង់គ្លេស និងថៃ។
៨- អៀង វិឆ័យ ពិធីករកាន់កម្មវិធីចំណេះដឹង និងជុំវិញប្រវត្តិតារារូបនេះមិនខុសពី យឹម ណារ៉ាប៉ុន្មានឡើយ គឺចេះភាសាថៃ និងអង់គ្លេស។
៩- សុខ រ៉ាស៊ី ជាពិធីករដែលពូកែវោហារស័ព្ទដូចគ្នាហើយលោកក៏អាចនិយាយភាសាអង់គ្លេសបានទៀតផង។
១០- សាយ រតនៈ ពិធីករពូកែជជីកសួរជីវប្រវត្តិផ្ទាល់ខ្លួនរបស់តារាៗរូបនេះក៏ចេះភាសាអង់គ្លេសដែរ។
១១- ខាត់ វៃហាំង តារាមកពីខេត្តបន្ទាយមានជ័យ ជាពិធីករពូកែវោហារស័ព្ទក្នុងកម្មវិធីភ្លក់ម្ហូបរបស់តារា ហើយលោកថែមទាំងចេះនិយាយភាសាអង់គ្លេស និងថៃបានយ៉ាងល្អ។
១២- Jimmy ជាតារាផង និងពិធីករ លោកចេះនិយាយភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ៕