ហេតុផលគួរទិញ iPhone 6S មិនបាច់លោតដល់ iPhone 8 ឬ iPhone X
- 2018-05-24 01:37:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលគួរទិញ iPhone 6S មិនបាច់លោតដល់ iPhone 8 ឬ iPhone X
ចន្លោះមិនឃើញ
Apple នៅបន្តលក់ iPhone 6S នៅឡើយ មានអាយុ ៣ ឆ្នាំ ៤ ខែ ទៅហើយ។ ស៊េរីចាស់ពិតមែន បើប្រៀបធៀបលក្ខណៈសម្បត្តិទៅនឹង iPhone 8 ឬ iPhone X មិនជាអន់ប៉ុន្មានទេ ហើយមានភាពស្រដៀងគ្នាច្រើន។
ចំណុចខុសគ្នាមាន៖ Chip អេក្រង់ និងកាមេរ៉ា។
១) តម្លៃ
iPhone 6S និង 6S Plus៖
២) មានជម្រើសពណ៌ច្រើនជាង iPhone 8 និង iPhone X
iPhone 8 មានពណ៌ ទឹកប្រាក់ មាស និងប្រផេះ (Space Gray) ខណៈ iPhone X មានត្រឹមពណ៌ ទឹកប្រាក់ និងប្រផេះ (Space Gray)។
iPhone 6S និង 6S Plus មានលើសមួយពណ៌គឺ ផ្កាឈូកចាស់ (Rose gold)។
៣) មានរូបរាងស្ទើរតែដូច iPhone 8
បើអ្នកផ្ដល់តម្លៃលើការរចនាជាសំខាន់ មិនបាច់សង្ស័យទេគឺ iPhone X រូបរាងស្អាត ហើយមានអេក្រង់លាតស្ទើរតែពេញ។ តែការរចនារបស់ម៉ូដែល iPhone 6S មានតួ ទំហំ និងរូបរាងស្ទើរតែដូចគ្នាទៅម៉ូដែល iPhone 8។
ចំណុចសំខាន់ខុសគ្នាត្រង់ iPhone 8 មិនមានបន្ទាត់ឆ្នូត និងប្រើកញ្ចក់នៅផ្នែកខាងក្រោយ។
៤) ផ្នែកក្រោយមិនងាយប្រេះស្រាំដូចកញ្ចក់ផ្នែកក្រោយរបស់ iPhone 8 និង iPhone X
កញ្ចក់ផ្នែកក្រោយលើ iPhone 8 និង iPhone X អាចសាកថ្មដោយឥតខ្សែ ដោយប្រើប្រាស់ស្តង់ដារ Qi។ តែកញ្ចក់ក្រោយងាយនឹងស្រាំ ក្រោយធ្លាក់ត្រឹមមួយដង ដូចកាល iPhone 4 និង iPhone 4S ដែរ។
ផ្នែកក្រោយអាលុយមីញ៉ូមរបស់ iPhone 6S មិនប្រេះស្រាំដូចកញ្ចក់ឡើយ គ្រាន់តែខូចទ្រង់ទ្រាយប៉ុណ្ណោះ ឬកំពិតផ្នែកប៉ះត្រូវ។
៥) សាកថ្មបានលឿន ចេញពីប្រអប់ដូចគ្នា
រាល់ iPhone បើកប្រអប់មក មានឧបករណ៍សាកថ្មលឿនដូចគ្នា។ Apple បានបន្ថែមឧបករណ៍ Fast charging លើ iPhone 8 និង iPhone X ដោយអាចសាកបាន ៥០% ត្រឹមពេល ៣០ នាទី តែត្រូវទិញឧបករណ៍បន្ថែម។
iPhone 8 និង iPhone X ក៏អាចសាកថ្មតាម Wireless តែតម្រូវទិញឧបករណ៍បន្ថែម។
៦) ដំណើរការនៅលឿន
Chip A9 របស់ Apple បំពាក់លើ iPhone 6S នៅមានល្បឿនល្អប្រសើរនៅឡើយ។ កម្មវិធីបើកលើ iPhone 6S អាចចំណាយពេលយឺតជាង iPhone 8 បន្តិច ប៉ុន្តែនៅល្អស័ក្ដិសមប្រើប្រាស់តាមតម្រូវការប្រចាំថ្ងៃ។
លើសពីនេះ Touch ID sensor លើ iPhone 6S Plus ដំណើរការបានលឿន ខណៈ Face ID នៅមានចំណុចខ្វះខាតនៅឡើយទាក់ទងនឹងល្បឿន ដោយនេះជាការបំពាក់លើកដំបូងលើទូរសព្ទរបស់ Apple អាចមានការផ្លាស់ប្ដូរថ្មីពេលអនាគត។
៧) កាមេរ៉ាក្រោយនៅតែល្អ
កាមេរ៉ា iPhone 8 Plus ល្អប្រសើរជាង iPhone 6S Plus តែវានៅល្អ អាចទទួលយកបានមិជាមួយនឹងគុណភាពការថតរូប។
៨) មានរន្ធកាស
បើនៅចង់ប្រើរន្ធកាស Headphone jack មានតែជម្រើស iPhone 6S និង iPhone SE ប៉ុណ្ណោះទើបប្រើបាន។
៩) អេក្រង់នៅតែល្អ
អេក្រង់ TrueTone លើ iPhone 8 និង iPhone X ជួយកែប្រែកម្រិតពណ៌ត្រូវនឹងពន្លឺជុំវិញ តែអេក្រង់របស់ iPhone 6S ក៏មិនអន់ដែរ។ កម្រិតពណ៌នៅល្អពេលបើកវេបសាយ ប្រើកម្មវិធី មើលវីដេអូ រូបភាព និងលេងហ្គេម។
១០) ដំណើរការ iOS ដូចតែគ្នា
អ្នកនឹងទទួលបានបទពិសោធន៍ដូចគ្នា ជាមួយនឹងកំណែទម្រង់ប្រព័ន្ធជាមួយ iPhone 6S, iPhone 8 ឬ iPhone X លើសគ្នាតិចតួចដូចជាមាន Portrait mode ជាដើម។
១១) ចុះបច្ចេកវិទ្យា Augmented Reality
មុខងារ Augmented Reality របស់ iPhone 8 និង iPhone X ក្រុមហ៊ុន Apple គិតថាល្អបំផុត។ តើអ្នកពិតជាចាំបាច់ប្រើបច្ចេកវិទ្យានេះ ជាមួយការចំណាយបន្ថែមមែនទេ?
ជាមួយការចំណាយបន្ថែមលើម៉ូដែលថ្មីជាង iPhone 6S អ្នកនឹងទទួលបាន
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ