ទីបំផុត Google ព្រមដកខ្លួនពីគម្រោងមហាប្រល័យ ក្រោយបុគ្គលិកតវ៉ាច្រើនពេក
- 2018-06-04 03:01:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត Google ព្រមដកខ្លួនពីគម្រោងមហាប្រល័យ ក្រោយបុគ្គលិកតវ៉ាច្រើនពេក
ចន្លោះមិនឃើញ
អ្នកស្រី Diane Greene ប្រធានផ្នែកសេវាកម្ម Cloud របស់ Alphabet នៅក្នុងកិច្ចប្រជុំមួយបាននិយាយថា ក្រុមហ៊ុនមេរបស់ Google នឹងដកខ្លួនចេញពីគម្រោង Maven របស់មន្ទីរបញ្ចកោណនៅពេលផុតកុងត្រាដើមឆ្នាំ ២០១៩ ពោលគឺមិនបន្តកុងត្រាថ្មីទៀតនោះទេ។
មុនការព្រមព្រៀងឈានដល់ការចុះកុងត្រារយៈពេល ១៨ ខែ កាលពីខែកញ្ញាឆ្នាំ ២០១៧ លោកស្រី Greene គឺជាអ្នកជួយជ្រោមជ្រែងខ្លាំង ព្រោះវាជាលើកដំបូង ដែលក្រុមហ៊ុន Google បានហក់ចូលក្នុងទីផ្សារផ្ដល់សេវាកម្ម Cloud ដល់រដ្ឋាភិបាល ដែលមានក្រុមហ៊ុន Microsoft និង Amazon ប្រឡូកក្នុងវិស័យនេះយូរមកហើយ។
បញ្ហាកើតឡើងតាំងតែពីប៉ុន្មានខែមុនមក បន្ទាប់ពីមានបុគ្គលិកខ្លួនជាង ៤ ០០០ នាក់បានទាមទារ ឲ្យ Google ដកខ្លួនចេញពីគម្រោងអភិវឌ្ឍដ្រូនពិឃាដ។ មិនត្រឹមតែប៉ុណ្ណោះក៏មានបុគ្គលិករាប់សិបនាក់ បានសុំលាឈប់ព្រោះការឆ្លើយតបរបស់លោក Sundar Pichai ជា CEO របស់ Google នៅតែមាននិន្នាការគាំទ្រគម្រោង Maven មួយនេះ។
គួរបញ្ជាក់ផងដែរថា គម្រោង Maven ជាគម្រោងដែលផ្ដួចផ្ដើមឡើងដោយមន្ទីរបញ្ចកោណ ដើម្បីអភិវឌ្ឍដ្រូនដោយដាក់បច្ចេកវិទ្យា ដែលដ្រូននោះអាចវិភាគរូបភាពបានដោយខ្លួនឯង។ នេះធ្វើឲ្យបុគ្គលិកក្រុមហ៊ុន Alphabet ទាំងអស់មានការព្រួយបារម្ភជាខ្លាំង ព្រោះមន្ទីរបញ្ចកោណនឹងប្រើប្រាស់បច្ចេកវិទ្យា AI របស់ Google ទៅក្នុងគម្រោងការរបស់ក្រុមយោធា៕
ចុចអាន៖