ត្រួសៗ ជុំវិញ​សមត្ថភាព​ Samsung Note 9 អាច​មាន​អ្វី​ប្លែក​ខ្លះ​?

  • 2018-06-08 01:24:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ថា​ Samsung Galaxy S9 និង​ S9 Plus ទំហំ​តូច​ពេក​ អាច​គិត​ពី​ស៊េរី​ Note ហើយ​ម៉ូដែល​អាច​ជា​ Galaxy Note 9។

មាន​ការ​ជជែក​ច្រើន​ពី​រូបរាង​ លក្ខណៈសម្បត្តិ​ និង​មុខងារ​បំពាក់​បន្ថែម​លើទូរសព្ទ​ម៉ូដែល​ចុងក្រោយ​របស់ Samsung។

Galaxy Note 9 អាច​នឹង​ប្រកាស​ចេញ​នៅ​ខែ​សីហា​ ជាមួយ​នឹង​ Chip Snapdragon 845។ ទំហំ​អេក្រង់​​នៅ​តែ​ធំ​ដដែល និង​មានការ​ពង្រឹងបន្ថែមលើ​មុខងារ​ S Pen។

ប្រព័ន្ធប្រតិបត្តិ

ម៉ូដែល​នេះ​អាច​ប្រើ​ Android 8.1 Oreo ជា​ម៉ូដែល​ដំបូង​របស់​ Samsung ប្រើ​ Android P។ មុខងារ​ដំបូង​គឺ​ការ​អាប់ដេត​ជំនាន់​ចុង​ក្រោយ​​របស់​ Bixby ដែល​ជា​ Artificial Intelligence Assistant របស់​ Samsung។

ការ​រចនា

Galaxy Note 9 មាន​ទំហំ​ អាច​ខុសគ្នា​តិច​តួច​ទៅ​នឹង​ Note 8 ប្រហែល​ ២មីលីម៉ែត្រ​ សឹង​តែ​មើល​មិន​ដឹង​ លុះត្រាតែ​ដាក់​ក្បែរ​គ្នា​ប្រៀបធៀប​។

មួយ​ជ្រុង​ទៀត​ ជឿ​ថា​ Note 9 អាច​មាន​រូបរាង​ដូច​នឹង​ iPhone X ដោយ​មាន​ Notch (ក្បាល​ឆក​ផ្នែក​មុខ​ខាង​លើ​) និង​មិន​មាន​មុខងារ​ស្កេន​ក្រយៅដៃ​នោះ​ទេ​។ Samsung មាន​ប្រព័ន្ធ​ផ្ទៀងផ្ទាត់​មុខ មាន​សុវត្ថិភាព​ដូច​នឹង​ Face ID ដែរ​។ តែ​នេះ​ មិន​ទាន់​ប្រាកដ​ថា​ទូរសព្ទ​ប្រើ​មុខងារ​សម្គាល់​មុខ​ ឬ​មាន​បង្កប់​ Sensor ប្រើ​ក្នុង​អេក្រង់​។ ចំណុច​មួយ​ទៀត​ Note 9 ទំនង​ជា​មាន​រន្ធ​កាស​ (Headphone Jack)។

Sensor

Galaxy Note 8 មាន​ទាំង​ប្រព័ន្ធ​ Unlock ប្រើ​ម្រាម​ដៃ​ និង​មុខ​ ដែល​អាច​នឹង​ពង្រឹង​ប្រព័ន្ធ​ស្កេន​ឲ្យ​កាន់​តែ​មាន​ភាព​ឆ្លាត​វ័យ​ សម្រាប់​ Note 9។ ប៉ាតង់​ថ្មី​មួយ​ បង្ហាញ​ថា ​Samsung កំពុង​ធ្វើការ​លើ​កាមេរ៉ា​មុខ​ Fish-eye សម្រាប់​ Note 9 ដែល​នឹង​ផ្ដល់​ទិដ្ឋភាព​ ១៥០ ដឺក្រេ​ ឬ​ច្រើន​ជាង​នេះ​ ខណៈ​ Lens ក៏​នឹង​ពង្រឹង​សម្រាប់​សមត្ថភាព​ស្កេន​ប្រស្រី​ភ្នែក​ផង​ដែរ​។

ចំពោះ​ Sensor បង្កប់​ក្នុង​អេក្រង់​ ត្បិត​មាន​ប៉ាតង់​ Samsung តែ​ក៏​នឹង​មិន​ប្រាកដ​ថា​បំពាក់​លើ​ Note 9 ដែរ​ ដោយសារ​មាន​ការ​សិក្សា​សាកល្បង​ច្រើន​ទៀត​លើ​ទំហំ​ និង​ទីតាំង​។

គួរ​ដឹង​ផង​ដែរ​ Samsung បាន​ព្យាយាម​សាកល្បង​ប្រើ​ Sensor បង្កប់​ក្រោម​អេក្រង់​ទំហំ​ធំ​ រយៈពេល​ពីរ​ឆ្នាំ​មក​ហើយ​ តែ​មិន​ទាន់​បាន​ជោគជ័យ​ ដោយសារ​មាន​បញ្ហា​ទាក់ទង​នឹង​ការ​ផលិត​ គុណភាព​ បរិមាណ​ និង​ភាព​ត្រឹមត្រូវ​។ តែ​ទំនង​ Samsung នឹង​អាច​ដោះស្រាយ​បញ្ហា​នេះ​ ក្នុង​ឆ្នាំ​ ២០១៩។

លក្ខណៈសម្បត្តិ

Samsung Galaxy Note 9 អាច​បំពាក់​មុខងារ​បន្ថែម​ទាំង​លើ​ទូរសព្ទ​ និង​ S Pen stylus។ Note 9 អាច​នឹង​ប្រើ​ Chip Snapdragon 845 របស់​ Qualcomm និង​ RAM ទំហំ​ 6GB។ រីឯ​ថ្ម​មាន​ថាមពល ​៣ ៨៥០mAH ឬ​ ៤ ០០០mAh ដែល​ធំ​ជាង​ Note 8 មាន​ត្រឹម​ ៣ ៣០០mAh៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ ប៊ុនធឿន