នេះហើយជាព្រះបុត្រាទាំង២ របស់សម្ដេចក្រុមព្រះនរោត្ដម រណឬទ្ធិ ក្នុងថ្ងៃបូជាមាតា
- 2018-06-20 05:11:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះហើយជាព្រះបុត្រាទាំង២ របស់សម្ដេចក្រុមព្រះនរោត្ដម រណឬទ្ធិ ក្នុងថ្ងៃបូជាមាតា
ចន្លោះមិនឃើញ
ក្នុងទិដ្ឋភាពដ៏សោកសៅថ្ងៃបូជា អ្នកម្នាង អ៊ុក ផល្លា នៃសម្ដេចក្រុមព្រះ នរោត្ដម រណឬទ្ធិ នៅវេលាព្រឹកនេះ នៅថ្ងៃទី២០ ខែមិថុនា បានធ្វើឲ្យប្រជានុរាស្ត្រស្ទើរទូទាំងប្រទេសមានអាណិតអាសូរ សោកស្រណោះជាពន់ពេក ចំពោះព្រះបុត្រាទាំង២ គឺបុត្រច្បងមាននាម នរោត្តម សុធាឫទ្ធិ ប្រសូតក្នុងឆ្នាំ ២០០៣ និងបុត្រទី២ មាននាម នរោត្តម រណវង្ស ប្រសូតក្នុងឆ្នាំ ២០១១។
រំឮកជីវប្រវត្តិរបស់អ្នកម្នាង អ៊ុក ផល្លា បន្តិច អ្នកម្នាងធ្លាប់មានចំណងអាពាហ៍ពិពាហហ៍ដំបូងជាមួយឯកឧត្តម វេង សេរីវុឌ្ឍ អតីតរដ្ឋមន្រ្តីក្រសួង ទេសចរណ៍។ មិនយូរប៉ុន្មានជីវិតអាពាហ៍ពិពាហ៍របស់អ្នកនាង អ៊ុក ផល្លា បានដល់ផ្លូវបំបែក។ ក្រោយពីបែកបាក់ស្វាមី អតីតតួឯកអប្សរានេះ ត្រូវបានសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ សព្វព្រះទ័យ និងបានសាងជីវិតគ្រួសារជាមួយគ្នាក្រោយពីព្រះអង្គបានលែងលះជាមួយអ្នកម្នាង មារី រណឫទ្ធិ។
ការរួមរស់ជាមួយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានដាក់ព្រះនាមអ្នកម្នាងថា នរោត្តម ផល្លារណឬទ្ធិ និងប្រសូតបានបុត្រ២អង្គជាចំណងដៃ គឺបុត្រច្បងមាននាម នរោត្តម សុធាឫទ្ធិ ប្រសូតក្នុងឆ្នាំ ២០០៣ និងបុត្រទី២ មាននាម នរោត្តម រណវង្ស ប្រសូតក្នុងឆ្នាំ ២០១១។
ជាអកុសលនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ អ្នកម្នាង អ៊ុក ផល្លា បានទទួលមរណភាពក្នុងព្រះជន្ម ៣៩ឆ្នាំ ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ក្នុងដំណើរជាមួយព្រះស្វាមី ដើម្បីយាងចុះសួរសុខទុក្ខប្រជាជនដែលជាសមាជិក សមាជិកា គណបក្សហ្វ៊ុនស៊ីប៉ិច នៅផ្លូវជាតិលេខ៤ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សពរបស់អ្នកម្នាងត្រូវបានបូជានាព្រឹកនេះហើយ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨។
គួររម្លឹកថា កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៥ កន្លងទៅ ក្រោយពីវិលត្រឡប់មកពីជួបអ្នកគាំទ្រខ្លួននៅក្នុងខេត្តកំពង់ចាម ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និងអ្នកម្នាង អ៊ុក ផល្លា បានជួបគ្រោះថ្នាក់ចរាចរណ៍នៅកំណាត់ផ្លូវជាតិលេខ៧ ក្នុងភូមិព្រៃខ្វិត ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ម្តងរួចមកហើយ ដោយរថយន្តដឹកដីបានបើកចូលកាត់ក្បួនរថយន្តទ្រង់ ក្នុងដំណើរមកកាន់រាជធានីភ្នំពេញ៕