វៀតណាម ចែកផ្លែគូលេនស្រស់២តោន Free ដល់អ្នកដំណើរតាមយន្តហោះ

  • 2018-06-23 03:30:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនអាកាសចរណ៍​វៀតណាម កំពុង​ចែក​ជូន​ផ្លែ​គូលេន​ស្រស់​ដោយ​ឥត​គិត​ថ្លៃ ដល់​អ្នកដំណើរ​ដែល​ចាកចេញ​ពី​ទីក្រុង Hanoi សម្រាប់​ជើងហោះហើរ​ប្រភេទ Business-class និង Premium-economy ដើម្បី​ឲ្យ​ពួកគេ​បាន​ភ្លក់​រសជាតិ​ផ្លែឈើ ដែល​ជា​ទីពេញ​និយម​បំផុត​របស់​ប្រទេស​នេះ។

អ្នក​តំណាង​ម្នាក់​មក​ពី​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ បាន​និយាយ​ថា ការ​ធ្វើ​បែប​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​ណែនាំ​ឯកទេស​វៀតណាម​ដល់​អ្នកដំណើរ​ទូទាំង​ពិភពលោក។

ក្រុមហ៊ុន​អាកាសចរណ៍​ខាងលើ​បាន​ទិញ​យក​ផ្លែ​គូលេន ពី​ចំការ​ជា​ច្រើន​កន្លែង​ក្នុង​ស្រុក Luc Ngan ភាគ​ខាងជើង​ខេត្ត Bac Giang ដែល​ជា​តំបន់​ដាំ​ដំណាំ​ដ៏​ល្បីល្បាញ​របស់​វៀតណាម ខណៈ​នៅ​ទី​នោះ​ផ្លែ​រាប់​ពាន់​តោន​ត្រូវ​បាន​ផលិត​ជា​រៀងរាល់​ឆ្នាំ។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម រំពឹង​ថា​នឹង​ចែក​ផ្លែ​គូលេន​ស្រស់​ចំនួន ២តោន​ក្នុង​រយៈពេល​ពី ១៥ ទៅ ២០ថ្ងៃ៕

ចុច​អាន៖

ប្រភព៖ tuoitrenews   ប្រែ​សម្រួល៖ សេង ឡុង