និស្សិត ៨២នាក់​ ចុះ​ទស្សនកិច្ច​សិក្សា​នៅ​រោងចក្រ​កែច្នៃ​ដែក ធំ​ជាងគេ​នៅភ្នំពេញ​

  • 2018-06-24 10:30:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន ISI STEEL បាន​សហការ និង​អនុញ្ញាត​ឲ្យ​និស្សិត​ឆ្នាំ​ទី​២ ដេប៉ា​តឺ​ម៉​ង់​អគ្គិសនី និង​មេកានិច មកពី សាលា​បច្ចេកទេស ដុន​បូ​ស្កូ ភ្នំពេញ ចំនួន ៨២ នាក់ ចុះ​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​រោងចក្រ​កែច្នៃ​ដែក​របស់​ក្រុមហ៊ុន នៅ​ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ​២០១៨ ដើម្បី​រួម​ចំណែក​ជាមួយ​រាជ​រដ្ឋាភិបាល​ក្នុងការ​អភិ​វ​ឌ្ឍ និង​ព​ង្រឹ​ង​វិស័​យ​អប់​រំ​នៅ​កម្ពុជា ។

ទស្សនកិច្ច​សិក្សា​នេះ ជា​ការ​ផ្តល់​ឱកាស​ដ៏​សំខាន់​ដល់​សិស្ស​និស្សិត​ដែល​ត្រៀ​ម​បញ្ចប់​ការសិក្សា​ធ្វើការ​ស្វែង​យល់​ដោយ​ផ្ទាល់​នូ​វ​ស្ថានភាព និង​បរិយាកាស​ការងារ​ជាក់ស្តែង​ក្នុង​ក្រុមហ៊ុន ដើម្បី​ទទួលបាន​នូ​វ​បទពិសោធ​ន៏​បន្ថែម​លើ​ចំណេះ ដឹង និង​ជំនាញ​របស់ខ្លួន​។ លើសពី​នេះ​ទៅទៀត សិស្ស​និស្សិត​ក៏​បានសិក្សា​ស្វែង​យល់​ដោយ​ផ្ទាល់​លើ​វិ​ស័​យ​ឧស្សាហកម្ម ដែក​ដោយ​ទទួលបាន​នូ​វ​បទពិសោធន៍​ការងារ​ជាក់ស្តែង​ដែល​ជា​គ្រឹះដ៏​សំខាន់​ក្នុងការ​ព​ង្រឹ​ង​សមត្ថភាព ដើម្បី​ត្រៀមខ្លួន​ទុកជាមុន​សម្រាប់​ការ​ស្វែង​រក​ការងារ​ធ្វើ​ក្រោយ​បញ្ចប់​ការសិក្សា​។

ទស្សនកិច្ច​សិក្សា​នេះ​ក៏​បាន​បង្កើន​ទំ​នាក់​ទំ​នង​កាន់តែ​ល្អ​ផងដែរ​រវាង​និ​ស្សិត ថ្នាក់ដឹកនាំ និង​បុគ្គលិក​របស់​ក្រុមហ៊ុន ISI STEEL ថែមទាំង​ផ្តល់​ល​ទ្ធភាព​ឱ្យ​ពួកគេ​បាន​ស្វែង​យល់​ល​ម្អិ​ត​អំ​ពី​ស្ថានភាព និង​លក្ខខណ្ឌ​ការងារ​ជាក់ស្តែង​មុន​ពេលចេញ​បម្រើ​ការងារ​នៅតាម​បណ្តា​ក្រុមហ៊ុន និង​រោងចក្រ​ឧស្សាហកម្ម ផ្សេងៗ ។​

កម្មវិធី​ទស្សនកិច្ច​សិក្សា​នេះ ទទួលបាន​ការ​ស្វា​គមន៍​យ៉ាង​កក់ក្តៅ​ពី​ថ្នាក់ដឹកនាំ ក្រុមហ៊ុន ISI STEEL រួមជាមួយ​បុគ្គលិក​ក្រុមហ៊ុន​ផងដែរ ហើយ​ក៏​មាន​ការធ្វើ​បទ​បង្ហាញ​អំពី​លក្ខខណ្ឌ​ការងារ និង​ផលិតផល​ដែក​របស់​ក្រុមហ៊ុន ការណែនាំ​អំពី​ខ្សែសង្វាក់​ផលិតកម្ម​ដែក និង​ប្រព័ន្ធ​ស្តង់ដា​សុវត្ថិភាព ស​៥ (5S) សម្រាប់​បុគ្គលិក​បម្រើ​ការងារ​ក្នុង​រោងចក្រ ISI STEEL ផងដែរ ។

សូម​ជំរាប​ផង​ដែរថា ក្រុមហ៊ុន អា​យ អេស អា​យ ស្ទៀល ISI STEEL បាន​ក៏​កើតឡើង​នៅ​ឆ្នាំ​១៩៩៧ បច្ចុប្បន្ន​បាន​ក្លាយទៅជា​ក្រុមហ៊ុន​ផលិត​និង​ចែកចាយ​ដែក​ធំជាងគេ និង​ឈានមុខ​គេ​នៅ​ប្រទេស​កម្ពុជា​ដែល​មាន​សមត្ថភាព​ផលិត រហូតដល់​១៥,០០០​តោន​ក្នុង​មួយខែ ហើយ​ផលិតផល​ទាំង​នោះ​រួមមាន ដែក​ទីប​មូល ទីប​ជ្រុង ដែក​C ដែក​U ដែក​Z ដែក​កំរាល​ព្រុំ IDECK ស​ង្ក័​សី​ញូម ស​ង្ក័​សីពណ៌ និង ស​ង្ក័​សី​បិទ​ស្នោរ​PU​។ គ្រប់​ផលិតផល ISI STEEL ទាំងអស់​ត្រូវបាន​ទទួល​ស្គាល់​ស្គាល់ ជឿជាក់ និង​ទុកចិត្ត​ពី​សំណាក់​អតិថិ​ជន​ដោយសារ​ផលិតផល​មាន​គុណភាព​ខ្ពស់ ដែល​ទាំង​នេះ​ស្តែងចេញ​ពីភាព​ឧស្សា​ហ៏​ព្យាយាម សុចរិត​ភាព និង​គំនិត​ច្នៃប្រឌិត​របស់​ក្រុមហ៊ុន​នៅក្នុង​ប្រតិបត្តិការ អាជិ​វ​កម្ម​របស់ខ្លួន ៕

ព័ត៌មាន​បន្ថែមទា​ក់ទង​និង​កម្មវិធី​ទស្សនកិច្ច​សិក្សា​នេះ សូម​ទា​ក់ទង​៖ ​- លោក សា​មិត្ត វ​ឌ្ឍ​នៈ​ឧ​ត្ត​ម ប្រធាន​ផ្នែក​ទីផ្សារ ក្រុមហ៊ុន អា​យ អេស អា​យ ស្ទៀល តាម​រយៈ​ទូរ​សព្ទ​លេខ 015-777-305 និង អ៊ី​ម៉ែ​ល vatnakoudom.samith@isisteel.com.kh ​- ឬ​ចូល​ទៅកាន់​គេហ​ទំព័រ http://www.isisteel.com.kh/ ឬ​ទំព័រ​ហ្វេក​ប៊ុ​ក ISI STEEL​ ​

អត្ថបទ៖ ថា ម៉ាលីដា