ដឹង​​មាន​រថយន្ត Rolls-Royce ប៉ុន្មាន​គ្រឿង កំពុង​ប្រើប្រាស់​នៅ​កម្ពុជា

  • 2018-06-28 23:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ប្រភព​ហាង​នាំ​ចូល​រថយន្ត​ដ៏​ធំ​មួយ​នៅ​ទីក្រុង​ភ្នំពេញ​បាន​បង្ហើប​ថា នៅ​ទីផ្សារ​កម្ពុជា​បច្ចុប្បន្ន ចំនួន​រថយន្ត Rolls-Royce កំពុង​ប្រើប្រាស់​មាន​ជាង ២០០ គ្រឿង។

ប្រភព​ហាង​ដែល​គេ​ស្គាល់​ច្រើន​សម្រាប់​ការ​នាំ​ម៉ាក​រថយន្ត​ស៊េរី​កប់ៗ​មក​លក់​បាន​បញ្ជាក់​ថា អ្នក​វិនិយោគ​ចិន​ជា​ទីផ្សារ​សក្ដានុពល ដែល​នាំ​ឲ្យ​មាន​តម្រូវការ​រថយន្ត​ថ្លៃៗយ៉ាង​គំហុក។

ទាក់ទង​ទីផ្សារ​រថយន្ត Rolls-Royce ក្រុមហ៊ុន Motor Car Phnom Penh ដែល​​ក្រុមហ៊ុន​នាំ​ចូល​រថយន្ត Rolls-Royce ជា​ផ្លូវការ បាន​ទទួល​ស្គាល់​កំណើន​ការ​លក់​រថយន្ត Rolls-Royce នៅ​ទីផ្សារ​កម្ពុជា​។

ក្រុមហ៊ុនបាន​ឲ្យ​ដឹង​ថា ជា​គោលការណ៍​​ក្រុមហ៊ុន​មិន​​អាច​បញ្ចេញ​ចំនួនលក់​ជាក់ស្តែង​បាន​ទេ តែចាប់​តាំង​ពី​ការ​ចាប់ផ្ដើម​ប្រតិបត្តិការ​ជា​ផ្លូវការ ពលរដ្ឋ​​កម្ពុជា​បាន​យល់ដឹង​និង​ចាប់ផ្ដើម​ស្គាល់​កាន់​តែ​ច្រើន​អំពី​យីហោ​រថយន្ត​ប្រណិត​នេះ។

ក្រុមហ៊ុន​ឲ្យ​ដឹង​បន្ថែម​ថា ការ​បង្ហាញ​រថយន្ត Rolls-Royce Phantom ថ្មីៗ​នេះ ក៏​បាន​ធ្វើ​ឲ្យ​កម្រិត​នៃ​ការ​ចាប់អារម្មណ៍​និងចំនួន​បញ្ជា​ទិញ​បាន​លើស​ពី​ការ​រំពឹង​ទុក។   ក្រុមហ៊ុន Rolls-Royce ទើប​ចាប់ផ្ដើម​ផលិត​រថយន្ត​ម៉ាក Cullinan ជា​រថយន្ត SUV ដែល​ប្រទេស​កម្ពុជា ក៏​កំពុង​ទន្ទឹង​រង់ចាំ​ជាលើកដំបូង​សម្រាប់​រថយន្ត​ដ៏​ប្រណិត​នេះ​នៅ​ឆ្នាំ 2018។

រហូត​មក​ទល់​ពេលនេះ ម៉ាក​រថយន្ត Rolls-Royce មាន​លក់​នៅ​ជាង 50 ប្រទេស​ទូទាំង​ពិភពលោក​ដោយ​មាន​បណ្តាញ​ចែកចាយ​ជាង 130 កន្លែង៕

ចុច​អាន​បន្ត​៖

អត្ថបទ៖ ប៊ុណ្ណារ៉ា