កុនបាតដៃខ្មៅ ផ្សារភ្ជាប់ទំនើបកម្មទៅនឹងវប្បធម៌ខ្មែរជនជាតិដើមពិតៗ
- 2018-07-14 07:54:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុនបាតដៃខ្មៅ ផ្សារភ្ជាប់ទំនើបកម្មទៅនឹងវប្បធម៌ខ្មែរជនជាតិដើមពិតៗ
ចន្លោះមិនឃើញ
«ខ្ញុំកោតសរសើរភាពយន្តខ្មែរមួយ ដែលនិយាយអំពីទំនាក់ទំនងដ៏សំខាន់រវាងវប្បធម៌ឬសគល់បងប្អូនជនជាតិដើមភាគតិច ទៅនឹងទំនើបកម្មរបស់យុវវ័យក្នុងសង្គមស៊ីវិល័យ នោះគឺរឿងបាតដៃខ្មៅ!»។ នេះជាសាររបស់លោក ទិត្យ ចាន់ដារ៉ា ទស្សនិកជនមួយរូបដែលបានទស្សនាភាពយន្តនេះតាំងពីដើមដល់ចប់។
សូមចុចអាន៖ ផលិតករ ឧត្តម វិវឌ្ឍន៍ ពោលសរសើររឿង បាតដៃខ្មៅ មិនដាច់ពីមាត់
"**បាតដៃខ្មៅ**" ជាភាពយន្តដែលនៅបន្តលើរោងនានារហូតមកដល់ពេលនេះគឺចូលដល់សប្តាហ៍ទីបីហើយ។ នេះជារឿងដំបូងរបស់ Sabay ដែលផលិតយោងតាមប្រលោមលោកអរូបិយ របស់ពេជ្របណ្ឌិត ហើយដឹកនាំសម្ដែងដោយផលិតកម្មស្ទូឌីយោ៤។
សូមចុចអាន៖ ផហេតុផល៣ដែលអ្នកគួរទៅទស្សនារឿង បាតដៃខ្មៅ ចុងសប្តាហ៍នេះ
លោក ទិត្យ ចាន់ដារ៉ា ជាសកម្មជនអង្គរសង្ក្រាន្តដ៏សំខាន់ម្នាក់ដែលមានបុព្វហេតុជីវិតក្នុងការចូលរួមបើកបង្ហាញទៅលើឆាកអន្តរជាតិអំពីកម្ពុជា និងអច្ឆរិយភាពរបស់ដែនដីនេះ បាននិយាយបន្ថែមប្រាប់ Sabayថា លោកគាំទ្រពេញទំហឹង ហើយអំពាវនាវឲ្យនិស្សិតសិស្សទំាងឡាយស្វែងយល់អំពីភាពយន្តដ៏មានតថភាពមួយនេះ។
លោកថា៖ «ពេលមើលកុនមួយ បើខ្ញុំមើលលើបច្ចេកទេស រចនាសម្ព័ន ខ្ញុំនិងមើលរឿងធំរបស់បរទេសព្រោះ គេមានលទ្ធភាពពេញលេញទំាងធនធានមនុស្សថវិកាដើម្បីកាងារនេះ ចំណែកមើលកុនខ្មែរយើង ខ្ញុំមិនទាមទារបទដ្ឋានមួយនោះនៅឡើយព្រោះខ្ញុំយល់អំពីការវិនិយោគ និងចរន្តទីផ្សារ តែខ្ញុំផ្តោតសំខាន់លើអត្ថន័យនៃសាច់រឿង ទស្សនវិជ្ជារបស់អ្នកផលិត ហើយភាគច្រើនពួកគេចេញពី DMCយើងជាជង្រុកនៃបញ្ញវន្តដែលធ្វើការដោយគិតសង្គមជាធំ!»
សូមចុចអាន៖ មកស្តាប់ចំណាប់អារម្មណ៍ឯកឧត្តម ហ៊ុន ម៉ានី និងផលិតករ ចំពោះរឿង បាតដៃខ្មៅ
លោក ព្រំ សិលា អ្នកគ្រប់គ្រងក្រុមហ៊ុនចែកចាយភាពយន្តពូព្រហ្ម entertainmentបានអះអាងថា ជោគជ័យដ៏សំខាន់របស់ភាពយន្តនេះ អាចរាប់ទៅលើចលករជំរុញទឹកចិត្តដ៏ធំដែលភាពយន្ត "បាតដៃខ្មៅ" បានលើកទឹកចិត្តដល់បណ្ដាផលិតករខ្មែរជំនាន់ក្រោយ ឲ្យគិតដល់ការធ្វើកុនក្នុងទ្រង់ទ្រាយវិនិយោគតិច តែផ្ដោតលើសាច់រឿងដែលមានតម្លៃខ្ពស់ លើកបង្ហាញពីជំនឿទំនៀមទម្លាប់របស់ខ្មែរក៏ជាការអប់រំប្រយោលយ៉ាងសំខាន់លើក្រុមយុវវ័យ និងបណ្ដាវ័យជំទង់ ទាំងនេះធ្វើឲ្យមជ្ឈដ្ឋានពាក់ព័ន្ធនានាដុតដៃជើងជួយ។
លោកថា៖ «យើងមើលរោងភាពយន្តទាំងអស់បានអូសបន្លាយបន្ថែមពេលបញ្ចាំងកុននេះជាបន្តបន្ទាប់! មិនថា Prime Legen Major និងរោងតាមបណ្តាខេត្ត នេះមិនមែនមានន័យថា ភាពយន្តមួយនេះមានអ្នកទស្សនាពេញៗ ក៏មិនមែនមានន័យថាពួកគាត់គិតតែពីចំណូលទេ ប៉ុន្តែជាឆន្ទៈ ជាការយល់របស់គាត់ ហើយគាត់គាំទ្រភាពយន្តមួយ ដែលនិយាយអំពីអ្វីម្យ៉ាងធ្លាប់បានកប់បាត់ជាយូរហើយ ហើយពេលនេះយើងបានគាស់ត្រឡប់មកវិញ! វាជារបស់ខ្មែរពិតៗ!»
សូមចុចអាន៖ មានតួអង្គស្រីតែម្នាក់ឯងគត់ ចែឡេង ជម្នះថតរឿង បាតដៃខ្មៅ រហូតបានសម្រេច
ភាពយន្ត "បាតដៃខ្មៅ" ប្រមូលផ្ដុំដោយតារា Origional Song ល្បីៗ រួមមាន Sai ខាំ ជេន ម៉ានិត ជន រតនៈ រួមទាំង ចែ ឡេង និងយុជនវ័យក្មេង ហេង ចន្ទតារាវិត៕
សូមចុចអាន៖ SAI ទម្លាយរឿងព្រឺក្បាលផ្ទួនៗ ពេលផ្តើមថតរឿង «បាតដៃខ្មៅ» (មានវីដេអូ)