កាមេរ៉ា​ធុន​កណ្ដាល ថ្លៃ​ជិត ៥០០ ដុល្លារ មាន​អ្វី​ពិសេស​ខ្លះ?

  • 2018-07-19 23:52:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ត​ភាព​ជោគជ័យ​លើ​ជំនាន់ X70 កាល​ពី​ឆ្នាំ ២០១៦ ​ក្រុមហ៊ុន Fujifilm បាន​ប្រកាស​ចេញ​ផ្សាយ​នូវ​កាមេរ៉ា XF10 ប្រភេទ​ Fixed-lens ទំហំ ១៨,៥ ម.ម មាន Aperture f/2.8 ជាមួយ Sensor ប្រភេទ ASP-C ជាប់​នឹង​តួ​ខ្លួន​ស្រាប់។ បង្កើន​ទំហំ​ចាប់​យក​រូបភាព​ឡើង​ដល់ 24MP មាន​សមត្ថភាព​ថត​វីដេអូ​នូវ​កម្រិត 4K ក្នុង​លក្ខខណ្ឌ 15fps អម​នឹង​អេក្រង់ Touchscreen លាយឡំ​ប៊ូតុង Focus Point Selection ធ្លាប់​មាន​លើ​ម៉ូឌែល Fujifilm ដទៃ។

កាមេរ៉ា​ទម្ងន់​ស្រាល​ធ្លាក់​មក​សល់ ២៨០ ក្រាម ធៀប​នឹង ៣៤០ លើ​ជំនាន់​ចាស់ ប្លែក​ត្រង់​ម៉ូឌែល​ថ្មី​ពុំ​មាន​អេក្រង់​បត់​បាន គ្មាន​ Flash Hotshoe និង​រង្វង់ Aperture Ring ដូច​ជំនាន់ XF10 ឡើយ ដោយ​សូម្បី​តែ​ទីតាំង D-pad ក៏​ត្រូវ​ដក​ចោល ជំនួស​ដោយ​ការ​ចុច​លើ​អេក្រង់​សុទ្ធ​សាធ។

មុខងារ​ពិសេស​ឲ្យ​ឈ្មោះ Square Mode ងាយ​ស្រួល​ក្នុង​ការ​ផ្លាស់ប្ដូរ​មាត្រដ្ឋាន​រូបភាព ១:១ ត្រូវ​ប៉ាន់​អ្នក​ចូលចិត្ត​បង្ហោះ​រូប​លើ​បណ្តាញ​សង្គម Instamgram បន្សំ​ Bluetooth Low Energy ដែល​ផ្ទេរ​រូប​ចេញ​ដោយ​ស្វ័យ​ប្រវត្តិ​ចូល​ទៅ​ក្នុង​ស្មាតហ្វូន។ ស្ថិត​ក្នុង​តម្លៃ ៤៩៩,៩៥ ដុល្លារ XF10 នឹង​ចាប់​លក់​អំឡុង​ខែ​សីហា​ត​ទៅ ស្ថិត​ក្នុង​ជម្រើស​ពណ៌​ខ្មៅ​និង​លាយ​ទឹក​មាស (Champagne Gold)។

ទស្សនា​វីដេអូ​ខាង​ក្រោម:

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ theverge   ប្រែ​សម្រួល៖ កៅ រក្សា