អ្នកប្រើ Android បើចង់ទូរសព្ទមានសុវត្ថិភាពខ្ពស់ សាកអនុវត្តប៉ុន្មានចំណុចនេះ
- 2018-07-25 04:28:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកប្រើ Android បើចង់ទូរសព្ទមានសុវត្ថិភាពខ្ពស់ សាកអនុវត្តប៉ុន្មានចំណុចនេះ
ចន្លោះមិនឃើញ
ទិន្នន័យក្នុងទូរសព្ទគឺសំខាន់ណាស់។ គ្រប់គ្នាបានដឹងរឿងរ៉ាវជាច្រើនកើតឡើងពេលអ្នកបាត់ទូរសព្ទ ឬមានការបែកធ្លាយព័ត៌មានពីទូរសព្ទដៃរបស់អ្នក នាំកើតរឿងឈឺក្បាលមិនចប់។
ប៉ុន្មានចំណុចនេះ អ្នកអាចស្វែងយល់បន្ថែមពីសុវត្ថិភាពការប្រើប្រាស់ទូរសព្ទ សម្រាប់អ្នកប្រើ Android អាចយកទៅអនុវត្តបាន។
ការពារស្មាតហ្វូន
ការពារដោយប្រើ Pattern, Password, PIN ឬ Fingerprint កុំឲ្យនរណាម្នាក់ងាយស្រួលចូលប្រើស្មាតហ្វូន។ ចូលទៅកាន់ Settings > Security > Screen lock រួចជ្រើសរើសជម្រើសការពារតាមការគួរ។
ពាក្យសម្ងាត់មានអក្សរលេខស្មុគស្មាញ (ច្រើនខ្ទង់) ជាជម្រើសល្អបំផុតសម្រាប់សុវត្ថិភាព។ Fingerprint អាចជាជម្រើសល្អ មនុស្សភាគច្រើនប្រើ ផ្ដល់តុល្យភាពមួយរវាងសុវត្ថិភាព និងភាពងាយស្រួល។
លាក់ Notifications
បើមិនចង់ឲ្យនរណាម្នាក់ឈរពីក្រោយ ឬមើលស្មាតហ្វូនដាក់ចោលលើតុដឹងអត្ថន័យសារ ខណៈពេលមានសារ (Notification) លើផ្ទាំង Lock screen អ្នកគួរមានការការពារ។
ចូលទៅកាន់ Settings > Sound & Notification > នៅត្រង់ផ្នែក When device is lockedអាចជ្រើសរើសមិនបង្ហាញ Notification ពេល Lock screen ឬ ចុចលើ App Notifications ជ្រើសរើសមិនបង្ហាញ Notification លើកម្មវិធីណាមួយ។
ដាក់កម្រិត Permission លើកម្មវិធី
មានកម្មវិធីជាច្រើនស្នើសុំសិទ្ធិចូលប្រើប្រាស់ទិន្នន័យរបស់អ្នក ទាំងមិនចំាបាច់។ ចូលទៅកាន់ Settings > Apps > ចុចលើសញ្ញាចុចបីគ្រាប់បញ្ឈរនៅផ្នែកលើខាងស្ដាំ > ជ្រើសរើស App permissions រួចពិនិត្យមើលសិទ្ធិចូលប្រើប្រាស់របស់កម្មវិធី។
កម្មវិធីដែលស្នើសុំសិទ្ធិ ដែលមិនទាក់ទងនឹងមុខងារសំខាន់ៗរបស់កម្មវិធីគួរតែលុបចោល។ បើសង្ស័យ គួរស្រាវជ្រាវលើ Google ដោយបញ្ចូលឈ្មោះកម្មវិធី ភ្ជាប់ជាមួយពាក្យ Privacy ឬ Security ប្រហែលឃើញអ្នកដទៃបានលើកក្ដីបារម្ភពីវា។
Encrypt ទិន្នន័យ
បច្ចុប្បន្ន ស្មាតហ្វូន Android ភាគច្រើនមានការ Encrypt ស្រាប់ តែអាចពិនិត្យមើលបាន ចូលទៅកាន់ Settings > Security ឬ Settings > Security & Location ឬ Settings > Lock screen and security ដើម្បីស្វែងរកជម្រើស Encryption។ បើប្រើ MicroSD ក៏ប្រហែលមានជម្រើស Encrypt នៅទីនោះផងដែរ។
គួរប្រើមុខងារ Find My Device ដែរឬទេ?
សេវាកម្ម Find My Device របស់ Google តាមដានទីតាំងស្មាតហ្វូន ឬ Tablet អាចឲ្យអ្នកមានចំណាត់ការពីចម្ងាយបាន។ នេះផ្ដល់វិធីល្អជួយការពារទិន្នន័យរបស់អ្នក ពេលទូរសព្ទត្រូវបានលួច។ ពេលបើកដំណើរការមុខងារនេះ គ្រាន់តែវាយបញ្ចូល find my device ក្នុង Google (Sign In រួចរាល់ជាមួយគណនីអ្នក) រួចនឹងបង្ហាញទីតាំងលើ Google Maps។
បើមិនចង់ឲ្យ Google តាមដានបម្លាស់ទីអ្នក អាចបិទបាន។ ធម្មតាមុខងារនេះ បើកស្រាប់ អាចពិនិត្យមើលតាម Settings > Google > Security > Find My Device។
មើលគណនីក្រែងមានប្រើលើ Device ចាស់ៗ
គួរពិនិត្យមើលជាមួយមុខងារ Security Checkup (បាន SignIn ប្រើគណនីអ្នករួចរាល់) ក្រែងមាន Device ចាស់ៗនៅបន្តប្រើគណនីរបស់អ្នក។ បើឃើញ អាចលុបចោលបាន។
បិទមុខងារតាមដានសកម្មភាពរបស់ Google
Google តាមដានការប្រើប្រាស់សេវាកម្មខ្លួន និងរក្សាទុកប្រភេទទិន្នន័យស្ទើរគ្រប់យ៉ាងចាប់ពីការបម្លាស់ទីលើ Google Maps ឬ វីដេអូមើលលើ YouTube។
ចូលទៅកាន់ទំព័រ Activity Controls ប្រើគណនី Google របស់អ្នក រួចចុចប៊ូតុងបិទត្រង់ផ្នែកណាមួយចង់បាន។
បិទមុខងារ Backup ស្វ័យប្រវត្តិ
ជាយោបល់ល្អ គួរ Backup ស្វ័យប្រវត្តិ អាចធានាមិនបាត់បង់ទិន្នន័យមុនៗ តែបើមិនចង់ចែករំលែកទិន្នន័យនេះជាមួយ Google និងក្រុមហ៊ុនដទៃទៀត អាចបិទចោលបាន។
ចូលទៅកាន់ Settings > Google > Backup និងចុចប៊ូតុងបិទត្រង់ Back up to Google Drive ឬជម្រើស Backup នានា។
បើសម្រេចចិត្តបិទមុខងារ Backup ស្វ័យប្រវត្តិ ប្រាកដថាបាន Backup រូបភាព និង File សំខាន់ៗដោយខ្លួនឯង បើមិនចង់ស្ដាយក្រោយ ពេលទូរសព្ទខូច។
បិទការតាមដានពាណិជ្ជកម្ម
បើឃើញថាពាណិជ្ជកម្មបង្ហាញ ស្រដៀងនឹងអ្វីអ្នកបើកមើលតាមវេបសាយ ហើយមិនចូលចិត្ត Google តាមដានសកម្មភាព Online ចូលទៅកាន់ Settings > Google > Ads និងចុចប៊ូតុងបើក Opt out of Ads Personalization។
ប្រើ VPN
ភ្ជាប់អ៊ីនធឺណិតប្រើទិន្នន័យទូរសព្ទ ឬ Wi-Fi ឱកាសមានដែលអាចមានការប្រមូលទិន្នន័យរាល់វេបសាយអ្នកបានចូលមើល។
Android device ជាច្រើនភ្ជាប់ទៅ DNS server របស់ Google ដូច្នេះ Google អាចឃើញរាល់វេបសាយបានចូលមើល។
អាចលាក់ IP address និង Encrypt ទិន្នន័យពេលបើកវេបសាយ ដោយប្រើ VPN។
ផ្លាស់ប្ដូរ Browser និង Search Engine
សូម្បីបិទការតាមដាន ឬប្រើ VPN ក្រុមហ៊ុន Google នៅតែអាចតាមដានសកម្មភាពក្នុងកម្មវិធី Chrome ឬ ពេលប្រើវាសម្រាប់ស្រាវជ្រាវ។ បើប្ដូរទៅប្រើ Firefox ជា Default browser និង ប្រើ Search engine ដែលមិនតាមដានអ្នកប្រើប្រាស់ដូចជា DuckDuckGo អាចការពារបានខ្លះ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ