ចង់លើសជាតិស្ករ! ឃើញរូបភាពច្រើនសន្លឹក សុខ សោម៉ាវត្តី ផ្អែមល្ហែម ជាមួយលី វ៉ាហេទ
- 2018-08-01 07:09:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់លើសជាតិស្ករ! ឃើញរូបភាពច្រើនសន្លឹក សុខ សោម៉ាវត្តី ផ្អែមល្ហែម ជាមួយលី វ៉ាហេទ
ចន្លោះមិនឃើញ
អ្នកម៉េម៉ាយចាយរាងអ្នកនាង សុខ សោម៉ាវត្តីមួយរយៈចុងក្រោយហាក់ឡើងកូដខ្លាំង ទាំងការងារសិល្បៈ ជំនួញទឹកអប់ប្រ៊េនផ្តាច់មុខរបស់ខ្លួនទោះមិនបានសម្ភោធជាផ្លូវការតែកំពុងដំណើរការលក់រាល់ថ្ងៃ ហើយដូរស៊េរីឡានថ្មី Lexus ៣៣០ និងថែមទាំងជិតចូលនៅផ្ទះដែលទើបនឹងទិញថ្មីៗដែមទៀតផង។
ហើយអ្វីដែលរិតតែពិសេសគឺរឿងបេះដូង ព្រោះមួយថ្ងៃទៅមួយថ្ងៃតារាសម្ដែងក្រមិចក្រមើម និងកីឡាករបាល់ទាត់លោក លី វ៉ាហេទ កាន់តែបង្កើតភាពស្និតស្នាលជាសាធារណៈជាមួយនឹងគ្នាយ៉ាងខ្លាំងមិនថាទៅណាកន្លែងណាហាក់មានភាពស្វីតជាមួយគ្នាច្រើនឡើងៗ ហើយថែមទាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់កញ្ញា បានសរសេរថា៖ « He alway allow me to do everything whatever I want, but except 1 thing that he never allow me to do is « crying » Take care from distance » អាចបកប្រែជាភាសាខ្មែរមកថា « គាត់តែងតែអោយខ្ញុំធ្វើអ្វីៗគ្រប់យ៉ាងតាមតែខ្ញុំចង់ធ្វើ ប៉ុន្តែលើកលែងតែរឿងមួយដែលគាត់មិនដែលអនុញ្ញាតិអោយខ្ញុំធ្វើ នោះគឺ «យំ» យកចិត្តទុកដាក់ពីចម្ងាយ »។
ជាក់ស្ដែង ដៃគូទាំងពីរនេះឃើញឧស្សាហ៍ផុសរូបភាពស្វីតៗជាច្រើនសន្លឹក ថតជាមួយគ្នាបង្ហោះបង្អួតភាពផ្អែមល្ហែមជាមួយអ្នកកំលោះបាល់ទាល់រូបសង្ហារសូម្បីផ្ទះថ្មីក៏ចង់បានរូបថតសំណព្វថតជាមួយដៃគូដាក់តាំងផ្ទះថ្មីដែរ ធ្វើអោយអ្នកគាំទ្រជាច្រើន ឃើញហើយសរសើរថាមួយគូនេះពិតជាសាកសមនឹងគ្នាផ្អែមល្ហែមចង់លើកជាតិស្ករទៅហើយ ព្រោះតែក្ដីស្រលាញ់និងស្នេហារបស់អ្នកទាំងពីរទោះបីជាមានវ័យខុសគ្នាក៏ដោយតែអ្នកគាំទ្រពិតជាចង់ឲ្យអ្នកទាំងពីរដឹកដៃគ្នាចូលរោងជ័យឆាប់ៗនេះ ដូចដែលតារាសម្តែងរូបនេះធ្លាប់ប្រើពាក្យសម្តីជាច្រើនបញ្ចេញអារម្មណ៍ល្អទៅលើអ្នកកំលោះ បាល់ទាល់រូបសង្ហារនេះច្រើនលើកច្រើនសាររួមមកថាខ្លួនមានអារម្មណ៍ល្អពេលដែលអ្នកកំលោះរូបសង្ហារនេះនៅក្បែរខ្លួន៕
ចង់ដឹងថាពិតជាស្វីតៗចង់លើសជាតិស្កររឺយ៉ាងណាមើលរូបភាពខាងក្រោមទាំងអស់គ្នា៖