យុវជនកម្ពុជាម្នាក់ចំណាយពេលជាង ៦ឆ្នាំ ដើរថតរូបប្លែកស្អាតៗ​ បង្អួតពីសម្រស់កម្ពុជា

  • 2018-08-01 09:30:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការថតរូបជាសិល្បៈមួយដ៏ពិសេស ដែលទាមទារការច្នៃប្រឌិត ពេលវេលា ចិត្តអំណត់​អត់ធន់ ហើយមានពេលខ្លះក៏អាចជួបហានិភ័យខណៈថតរូបទៀតផង។ នេះជាការលើកឡើង​របស់យុវជនវ័យ ២៩ឆ្នាំ បុគ្គលិកស្ថាប័នឯកជនម្នាក់ ឈ្មោះ ឡាង សុឌីណា។

លោក ឡាង សុឌីណា

ក្នុងរយៈពេលជាង ៦ឆ្នាំក្នុងការថតរូបមកនេះ លោក សុឌីណា ចំណាយថវិកាផ្ទាល់ខ្លួន និងពេលវេលាពីការងារជារឿងរាល់ចុងសប្តាហ៍ ដើម្បី​ធ្វើដំណើរជាច្រើនកន្លែងជុំវិញស្រុកខ្មែរ ថតទេសភាពប្រាង្គប្រាសាទ ទីកន្លែងទេសចរណ៍ល្អប្រណីតមកបង្ហោះចែកចាយដោយសេរី​លើទំព័រហ្វេសប៊ុករបស់ខ្លួន។

លោក ឡាង សុឌីណា

មូលហេតុដែលបណ្ដាលចិត្តយុវជនរូបនេះឱ្យលះបង់ពេលវេលា និងធនធាន គឺដោយសារកត្តាជាច្រើន ក្នុងនោះព្រោះតែលោកជាមនុស្សស្រឡាញ់វិស័យថតរូប ហើយទី២ លោកចូលចិត្តថតអ្វីដែលប្លែកៗ កម្រ ហើយពិបាកបង្កើតវាឡើង។ ចំណុចទី ៣ ព្រោះតែចិត្តស្រឡាញ់ ចង់លើកស្ទួយសម្រស់ធម្មជាតិ ប្រទេសជាតិ និងការអភិវឌ្ឍន៍។ ចំណុចទី៤ លោកចង់ធ្វើវាឲ្យបានមុនគេ ហើយទី៥ លោកសុឌីណាគិតថាខ្លួនធ្វើវាបានជាមោទកភាពខ្លួន។ ចំណុចចុង​ក្រោយទី៦ គឺចង់បានការលើកទឹកចិត្តពីអ្នកមើល និងគាំទ្រ។

លោក ឡាង សុឌីណា

ដើម្បីផលិតរូបនីមួយឥ្យមានគុណភាព និងស្រស់ស្អាត លោក ឌីណា ប្រាប់ថា គាត់ត្រូវចំណាយជាច្រើនផងដែរដូចជា៖ កាមេរ៉ា Lens ពេលវេលា យប់ និងកន្លែងងងឹត ហើយត្រូវប្រថុយនឹងគ្រោះថ្នាក់។ មួយ​វិញទៀត គឺទឹកចិត្ត និងការខំប្រឹងប្រែង បូករួមចំណាយពេលវេលាសិក្សាអំពីវាអោយបានច្បាស់មុននឹងផលិត ហើយចុងក្រោយទាក់ទងនឹងថវិកាមួយចំនួន ដើម្បីទៅដល់គោលដៅក្នុងការផលិត។

លោក ឡាង សុឌីណា ពេលថតរូបលើភ្នំ

ចង់ដឹងច្បាស់ថា រូបភាពរបស់លោក ឡាង សុឌីណា មានលក្ខណៈបែបណា សូមទស្សនារូបភាពខាងក្រោម៖

អត្ថបទ៖ Sunny

រូបភាពផ្តល់សិទ្ធិដោយ Lang Sodina

អត្ថបទពេញនិយម
អត្ថបទថ្មី