សម្រាលកូនមិនដល់មួយខែផង គង់ ចាន់ស្រីមុំ ត្អូញ​ត្អែរយ៉ាងនេះទៅហើយ

  • 2018-08-02 09:29:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មកទល់ពេលនេះ​អតីតតារា​សម្តែងរាងតូចច្រឡឹងអ្នកនាង គង់ ចាន់​ស្រីមុំ សម្រាល​បានកូន​ស្រីគួរឲ្យស្រលាញ់ ម៉ូម៉ូ ប្រមាណ​ជា​ជិត​មួយខែ​ហើយ ។ អ្វីដែល​ចាប់អារម្មណ៍ ទោះបី​កំពុង​សប្បាយរីករាយ​ជាមួយ​ព្រះនាងតូចរបស់ខ្លួន​ក៏ពិតមែនក្តី តែអ្នកម្តាយហាយសូរូបនេះ បែរជា​ត្អូញត្អែរ​ និងខ្វល់ខ្វាយជាខ្លាំងពី​រូបរាង​របស់ខ្លួន​ដែល​មើលទៅមិនទាន់​ស្រកមក​ដូចដើមនៅឡើយទេ។

ចាប់តាំងពី​មាន​ផ្ទៃពោះរហូត​សម្រាលកូន អ្នកនាង គង់ ចាន់​ស្រីមុំ គឺនៅតែ​ស្រស់ស្អាត​ ថែមទាំងមានការ​តុបតែង​ខ្លួន​យ៉ាង​កាលី​ប​មិនមាន​ការធ្លាក់​សម្រស់​អីនោះទេ​ ប៉ុន្តែរាងមានសាច់បន្តិច ជាហេតុធ្វើឲ្យអ្នកម្តាយរូបនេះពោលពាក្យថា «ប្រឹង​ចង់​ស្លាប់​ទើបបាន​ប៉ុណ្ណឹង​ ពេលណា​រាង​ដើម​អូន​ត្រលប់​មកវិញ​»៕

អត្ថបទ៖ សិរីរត្នន៍

រូបភាពយកពី​ Instagram​ & Facebook Page-គង់ ចាន់ស្រីមុំ