មកមើលបញ្ជីកីឡាករ Barcelona រដូវកាលថ្មី និង លេខអាវពួកគេ
- 2018-08-12 09:03:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើលបញ្ជីកីឡាករ Barcelona រដូវកាលថ្មី និង លេខអាវពួកគេ
ចន្លោះមិនឃើញ
Arthur វ័យ ២១ឆ្នាំ នឹងពាក់អាវលេខ៨របស់ Andres Iniesta។ អតីតកីឡាករក្លឹប Gremio ដែល Barcelona បានចុះកិច្ចសន្យាកាលពីខែមីនា ក្នុងតម្លៃខ្លួន ៣៥,៥ លានផោន (ប្រហែល ៤៥ លានដុល្លារ) សម្រាប់កុងត្រារយៈពេល៦ឆ្នាំ។
ខ្សែបម្រើវ័យក្មេងArthur បានបង្ហាញខ្លួនដ៏គួរឲ្យចាប់អារម្មណ៍ ដោយបានស៊ុតបញ្ចូលទីជាលើកដំបូងឲ្យ Barca ជាការស៊ុតពីចម្ងាយដ៏អស្ចារ្យទៅលើ Tottenham កាលពីខែកក្កដា របស់ពានរង្វាន់ ICC។
Arthur រួមនឹងកីឡាករថ្មីៗរបស់ Barcelona ដូចជា៖ Malcom, Arturo Vidal, Clement Lenglet និង Rafinha ដែលត្រលប់មកពីខ្ចីជើងវិញ នឹងបង្ហាញខ្លួនក្នុងការប្រកួតពាន Spanish Cup ទល់នឹងក្រុម Sevilla នៅយប់ថ្ងៃអាទិត្យនេះម៉ោង៣ទៀបភ្លឺ (ម៉ោងនៅកម្ពុជា)។
Malcom នឹងពាក់អាវលេខ១៤ នៅរដូវកាលនេះ Vidal ពាក់លេខ២២ ដែលពីមុនជាលេខរបស់ Aleix ហើយ Lenglet ពាក់អាវលេខ១៥ ដែលពីមុនជាលេខរបស់ Paulinho ខណៈដែល Rafinha នឹងពាក់លេខ១២របស់ខ្លួនដដែល។
កីឡាករបែលហ្ស៊ិក Thomas Vermaelen នឹងប្តូរពាក់អាវលេខ២៤វិញ បន្ទាប់ពីពាក់អាវលេខ២៥ពេញមួយរដូវកាលមុន។
ខាងក្រោមនេះគឺជាបញ្ជីកីឡាករទាំងអស់របស់ក្លឹបអ្នកមានបុណ្យ៖