ហួសចិត្ត! មកខ្មែរមិនបាន១ថ្ងៃ Weir ពោលពាក្យបែបនេះទៅកាន់ Bella បាត់ទៅហើយ(វីដេអូ)
- 2018-08-20 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហួសចិត្ត! មកខ្មែរមិនបាន១ថ្ងៃ Weir ពោលពាក្យបែបនេះទៅកាន់ Bella បាត់ទៅហើយ(វីដេអូ)
ចន្លោះមិនឃើញ
មកខ្មែរមិនទាន់បាន១ថ្ងៃផងតារាសម្ដែងជួរមុខប៉ុស្តិ៍លេខ៧ Weir Sukollawat និយាយពាក្យមួយឃ្លាយ៉ាងផ្អែមល្ហែមទៅកាន់ Bella ដែលជាគូស្នេហ៍នៅឯប្រទេសថៃ ធ្វើឲ្យអ្នកគាំទ្រស្រែកហ៊ោកញ្ជ្រៀវសឹងបាក់ឆាកទៅហើយ។
ពាក្យមួយឃ្លា Weir និយាយទៅកាន់គូស្នេហ៍ថា ខ្លួនពិតជានឹកដល់ Bella ខ្លាំងណាស់ហើយនឹកគ្រប់វេលាទៀត តែគួរឲ្យស្ដាយដែលលោក និងនាង មិនអាចមកកម្ពុជាជុំគ្នាបាន មានតែឆ្លាស់គ្នាម្ដងម្នាក់។តួឯកប្រុសក្នុងរឿង"ស្រមោលកាមទេព" លើកឡើងដូច្នេះក្រោយពី ពិធីការិនី ថន លក្ខិណា សួរថា៖" មកកម្ពុជាម្នាក់ឯងបែបហ្នឹងមាន នឹកដល់ Bella អត់?”។
គួររម្លឹកថា នេះមិនមែនជាលើកទី១ទេ សម្រាប់កំពូលតារាសម្ដែងថៃ Weir Sukollawat មកកម្ពុជា វាគឺជាលើកទី១០ ហើយក្នុងនោះទីក្រុងភ្នំពេញលោក មកបាន២ដង។ ចំណែកឯ៨ដងតាមបណ្ដាខេត្តជាប់ព្រំដែនថៃ និងសៀមរាប ជាដើម៕
ទស្សនាវីដេអូខាងក្រោម៖