តារាពន្លកថ្មី Key ចង់​ឲ្យ​អ្នក​ស្ដាប់​បទខ្លួន​ទទួល​បាន​អ្វី​លើស​ពីចម្រៀង

  • 2018-08-22 01:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​រូបសង្ហា Key មាន​ឈ្មោះ​ពិត​ថា អ៊ូ តុង​ហួរ ទើប​តែ​បញ្ចេញ​បទ​ចម្រៀង​ថ្មី "Late At Night” ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ​នេះ។ ទោះ​បី​ជា​ខ្លួន​ជា​តារា​ថ្មី និង​ជា​បទ​ដំបូង​ក៏​ដោយ Key ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់​ ហើយអ្វីដែលមាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​នោះគឺស្ទីល​ចម្រៀង​របស់​លោក។

ថ្មីៗ​នេះ Sabay បាន​ជួប​ជាមួយ​ Key ដើម្បី​​សាក​សួរ​នូវ​រឿង​រ៉ាវ​ជុំ​វិញ​ការ​ចាប់​ផ្ដើម​អាជីព​ជា​អ្នក​សិល្បៈ​ និង​ការ​បញ្ចេញ​បទ​ចម្រៀង​ជា​លើក​ដំបូង។ សព្វ​ថ្ងៃ​ កំលោះសង្ហាជាអ្នក​សម្រប​សម្រួល​គម្រោង​ ប្រចាំ​ក្រុមហ៊ុន​ក្រៅ​រដ្ឋាភិបាល​ Global Peace Foundation ប៉ុន្តែ​ដោយ​សារ​​តែ​ស្រលាញ់​ពេញ​ចិត្ត​វិស័យ​ចម្រៀង​ លោក​ក៏​ឆ្លៀត​ពេល​តែង​និពន្ធ និងថត​ចម្រៀង​រហូត​មាន​ឱកាស​បញ្ចេញ​បទ​ចម្រៀង​ដំបូង។

​​ក្នុង​នាម​ជា​អ្នក​ច្រៀង​ និង​សរសេរ​ទំនុក​ច្រៀង​ដោយ​ខ្លួន​ឯង តារា​វ័យ​ក្មេង​រូប​នេះ​មាន​បំណង​ចង់​ឲ្យ​បទ​ចម្រៀង​ខ្លួន​មាន​លក្ខណៈ​ប្លែក​ពី​គេ ​ដោយ​មិន​ផ្ដោត​សំខាន់​តែ​លើ​រឿង​រ៉ាវ​ស្នេហា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ផ្ដោត​ទៅ​លើ​​បញ្ហាសំខាន់ៗ​ផ្សេងៗ​ទៀត។ បទ​របស់​លោក អាច​និយាយ​ប្រាប់​អំពី​រឿង​រ៉ាវ​ពាក់ព័ន្ធ​នឹង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ ឬ​អាច​ជា​បទ​ចម្រៀង​ជំរុញ​ទឹក​ចិត្ត​ឲ្យ​អ្នក​ស្ដាប់​ ពោល​គឺ​អាច​​លើស​ពី​ចម្រៀង​ ដោយ​អាច​ឲ្យ​អ្នកស្តាប់​មាន​អារម្មណ៍​ល្អ និង​​វិជ្ជមាន​ឡើង​វិញ។

បទ​ចម្រៀង​ដំបូង​ពី Key "Late At Night"៖

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ទោះ​បី​ជា​បទ​ចម្រៀង​ដំបូង​​គឺ​ជា​បទ​ជា​ភាសា​អង់គ្លេស Key ក៏​បាន​សរសេរ​បទ​ចម្រៀង​ជា​ភាសា​ខ្មែរ​បាន​ខ្លះៗ​ហើយ ដែល​នឹង​បញ្ចេញ​ក្នុង​ពេល​ជា​បន្តបន្ទាប់។

បើ​ចង់​ដឹង​កាន់​តែ​ច្បាស់​ទស្សនា​វីដេអូ​សម្ភាសន៍​ខាង​ក្រោម៖

អត្ថបទ៖ ធារ៉ូ