អាថ៌កំបាំង​​លើ iPhone កម្រ​មាន​អ្នកដឹង

  • 2018-08-22 03:06:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​លើ​ iPhone គេ​តែង​រក​ឃើញ​ចំណុច​អាថ៌កំបាំង​ជា​បន្ត​បន្ទាប់​ ដែល​ Apple មិន​បាន​ប្រកាស​ឲ្យ​អ្នក​ប្រើ​ប្រាស់​បាន​ដឹង​ជា​សាធារណៈ។ ខាង​ក្រោម​នេះ​អាច​ជា​អាថ៌កំបាំង​ដ៏​មាន​ប្រយោជន៍ ដែល​អ្នក​អាច​មិន​ដឹង ៖

១. បិទ​កម្មវិធី​ម្ដង​បី​ក្នុង​ពេល​តែ​មួយ​

ចង់​បិទ​កម្មវិធី​​ឲ្យ​បាន​ច្រើន​និង​ចំណាយ​ពេល​តិច​ អ្នក​អាច​សាក​ប្រើ​ម្រាម​បី​ អូស​ឡើង​លើ​​ក្នុង​ពេល​ចូល​ទៅ​ទីតាំង​​ Multitasking ដោយ​ធ្វើ​ដូច​នេះ​អ្នក​អាច​បិទ​កម្មវិធី​បាន​បី​ក្នុង​ពេល​តែ​មួយ។

២. បិទ​ភ្លើង​​បាន​លឿន

នៅ​​ក្នុង​ Control Center អាច​ប្រើ​ដើម្បី​បិទ​/បើក​ភ្លើង​ពិល​ទូរសព្ទ​បាន។ ប៉ុន្តែ​អ្នក​ក៏​អាច​បិទ​ភ្លើង​ពិល​នេះ​តាម​រយៈ​ការ​ចូល​ទៅ​កាន់​ Camera លើ​ផ្ទាំង Lock Screen បាន​ផង​ដែរ។

៣. ប្រើ​អក្សរ​ដិត ទ្រេត ឬ គូស​បន្ទាត់​ពី​ក្រោម​

ក្នុង​កម្មវិធី​មួយ​ចំនួន​ដូច​ជា​ Mail អ្នក​អាច​ប្ដូរ​ទ្រង់ទ្រាយ​នៃ​អក្សរ​ឲ្យ​ដិត ទ្រេត ឬ គូស​បន្ទាត់​ពី​ក្រោម​​ឃ្លា​ណា​មួយ​បាន។ អ្នក​អាច​ធ្វើ​បាន​ ដោយ​ចុច​លើ​ឃ្លា​​ណា​មួយ​ រួច​ចុច​លើ​សញ្ញា​ព្រួញ​ និង​រើស​យក​ពាក្យ​ B/U។

៤. ត្រឡប់​ក្រោយ​

នៅ​លើ​ iOS 11 អ្នក​អាច​ត្រឡប់​ទៅ​កាន់​វិធី​មុន​បាន​ ដោយ​គ្រាប់​តែ​អូស​ពី​ស្ដាំ​ទៅ​ឆ្វេង​នៅ​ផ្នែក​ខាង​ក្រោម​នៃ​អេក្រង់។

៥. ចុច​ឲ្យ​ជាប់​លើ​ដើម្បី​បាន​តួ​អក្សរ​ច្រើន​

លើ​ក្ដារ​ចុច​របស់​ iOS មាន​បង្កប់​នូវ​តួ​អក្សរ​ជា​ច្រើន ដោយ​អ្នក​អាច​សាក​ល្បង​ចុច​លើ​តួ​អក្សរ​ណា​មួយ​ និង​ឃើញ​តួ​អក្សរ​ផ្សេង​ទៀត​ជា​មិន​ខាន។

៦. បញ្ជា​ Siri

Siri អាច​បំពេញ​មុខងារ​ជា​ច្រើន​ ប៉ុន្តែ​មុខងារ​ដែល​គេ​ពេញ​និយម​ជាង​គេ គឺ​បញ្ជា​ឲ្យ​កំណត់​ម៉ោង​រោទ៍។ ដើម្បី​កំណត់​ម៉ោង​រោទ៍​នៅ​ពេល​វេលា​ណា​មួយ អ្នក​អាច​និយាយ​ថា "Hey Siri! wake me up at 5 a.m” ឬ និយាយ​ថា "Hey Siri! Set alarm for 5 a.m” ជា​ដើម។ ដើម្បី​បញ្ជា​ Siri ត្រូវ​ច្បាស់​ថា​ទូរសព្ទ​អ្នក​មាន​អ៊ីនធឺណិត។

៧. ថត​រូប​ច្រើន​សន្លឹក​

ចង់​ថត​រូប​បាន​ច្រើន​សន្លឹក​ អ្នក​គ្រាន់​តែ​ចុច​លើ​ប៊ូតុង​ថត​ឲ្យ​ជាប់​ជា​ការ​ស្រេច៕

​​​​​​​

ប្រភព៖ Cnet   ប្រែ​សម្រួល៖ សុខហេង