ព្រឹក​នេះ​សូហ្វតេន្នីស ប្រកួត​វិញ្ញាសា​ចុង​ក្រោយ​នៅ​ Asian Games

  • 2018-08-31 02:17:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​​ក្រុម​​កីឡា​សូហ្វតេន្នីស​របស់​កម្ពុជា នឹង​ធ្វើ​ការ​ប្រកួត​ម៉ោង ៩ ព្រឹក​នេះ​​វិញ្ញាសា​​វាយ​ក្រុម​បុរស​ ដែល​ធ្វើ​ការ​ប្រកួត​សន្សំ​ពិន្ទុ​នៅ​ពូល C ក្នុង​ព្រឹត្តិការណ៍ Asian Games 2018 នៅ​ប្រទេស​ឥណ្ឌូណេស៊ី។

ក្រុម​កីឡា សូហ្វតេន្នីស កម្ពុជា

វិញ្ញាសា​ប្រកួត​ម៉ោង​៩​នេះ​គឺ​​ក្រុម​កីឡាករ​របស់​កម្ពុជា​ប៉ះ​ក្រុម​កីឡាករ​របស់​ប្រទេស​ឥណ្ឌា និង​ប្រកួត​ទី​២​ក្រុម​កីឡាករ​កម្ពុជា​ប៉ះ​ប្រទេស​កូរ៉េខាងត្បូង និង​ប្រកួត​ចុង​ក្រោយ​ក្នុង​ពូល​នេះ​គឺ​កម្ពុជា​ជួប​ម្ចាស់​ផ្ទះ​ឥណ្ឌូណេស៊ី។

សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍​ Asian Games 2018 នេះ​សូហ្វតេន្នីស​មិន​ទាន់​រក​ឃើញ​មេដាយ​ជូន​ជាតិ​ឡើយ ហើយ​វិញ្ញាសា​ខាង​លើ​ជា​វិញ្ញាសា​ចុង​ក្រោយ​របស់​សូហ្វតេន្នីស​​ក្នុង​ព្រឹត្តិការណ៍​នេះ​។ បើ​គិត​ត្រឹម​ពេល​នេះ​កម្ពុជា​យក​បាន​មេដាយ​មាស ២ គ្រឿង​ និង​សំរឹទ្ធ​១​គ្រឿង​ពី​ព្រឹត្តិការណ៍​ខាង​លើ​ ដែល​រក​​បាន​​លើ​ប្រទេស​កីឡា​ម៉ូតូទឹក​មាស១​សំរឹទ្ធ​១ និង​ប្រភេទ​កីឡា ជឺជីតស៊ូ យក​បាន​មេដាយ​មាស​១​គ្រឿង៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​