Koo Hara រងការចោទប្រកាន់ថា វាយដំលើមិត្តប្រុសរបស់នាង
- 2018-09-14 02:45:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Koo Hara រងការចោទប្រកាន់ថា វាយដំលើមិត្តប្រុសរបស់នាង
ចន្លោះមិនឃើញ
តារាចម្រៀង Koo Hara បច្ចុប្បន្នកំពុងរងការស៊ើបអង្កេតនៅក្នុងផ្ទះរបស់នាងក្នុងស្រុក Gangnam-gu នៃទីក្រុង Seoul ពាក់ព័ន្ធនឹងការប្រើអំពើហិង្សាលើបុរសម្នាក់ដែលអះអាងថាជាមិត្តប្រុសរបស់នាង។
តារាចម្រៀង Koo Hara ត្រូវបានចោទប្រកាន់ថាបានវាយដំលើអតីតមិត្តប្រុសរបស់នាង ក្រោយមានជម្លោះជុំវិញរឿងចែកផ្លូវគ្នា។ បុរសដែលអះអាងថាជាមិត្តប្រុសរបស់នាងនោះ បានទាក់ទងទៅក្រុមប៉ូលិស និងចោទប្រកាន់ថា Koo Hara បានវាយដំលោក ក្រោយលោកសម្រេចចិត្តបញ្ចប់ទំនាក់ទំនងជាមួយនាង។
បើតាមសេចក្ដីរាយការណ៍មួយចំនួនអះអាងថា Koo Hara បានប្រើអំពើហិង្សាទៅលើបុរសនោះ ដោយខ្វាច និងកាច់ដៃរបស់គេ នៅពេលបុរសរូបនោះទាមទារចង់បែកគ្នាជាមួយនាង។ បើតាមឲ្យដឹង បុរសម្នាក់នោះ ជាជាងកាត់សក់ម្នាក់ ដែលមានវ័យប្រហែល Koo Hara ដែរ។
ក្រោយមក ក្រុមប៉ូលិសក៏បានមកដល់ផ្ទះរបស់នាង ពេលមកដល់ តារាចម្រៀង Koo Hara បានអះអាងថា មិត្តប្រុសរបស់នាង បានទាត់នាងមុន ថែមទាំងប្រាប់នាងឲ្យងើបឡើងថែមទៀត។ ក្រុមប៉ូលិសក៏សម្រេចថា គូស្នេហ៍មួយគូនេះ បានវាយដំគ្នាទៅវិញទៅមក៕