អតីត​អ្នក​វាយ​ស្គរ​ប្រចាំ​ Beyonce មួយ​រូប​ចោទ​ថា​តារា​រូប​នេះ​ធ្វើ​អំពើ​ដាក់​ឆ្មារ​នាង

  • 2018-09-25 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​វាយ​ស្គរ​ឲ្យ Beyonce ផ្ទាល់​មួយ​រូប​ឈ្មោះ Kimberly Thompson វ័យ​៣៧​ឆ្នាំ​ បាន​អះអាង​​ថា តារា​ចម្រៀង​រូប​នេះ​ហាម​ឃាត់​មិន​ឲ្យ​នាង​ធ្វើ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ និង​ព្យាយាម​បំផ្លាញ​សុភមង្គល​ក្នុង​ជីវិត​របស់​នាង។

អ្នក​វាយ​ស្គរ Kimberly Thompson

Kimberly បញ្ជាក់​ថា Beyonce មិន​អនុញ្ញាត​ឲ្យ​នាង​ប្រែ​ក្លាយ​ ឬ​អភិវឌ្ឍន៍​ខ្លួន​ទៅ​ជា​មនុស្ស​ល្អ​និង​ពូកែ​មួយ​រូប​ ដែល​អាច​ឲ្យ​នាង​មាន​អនាគត​ល្អ​ក្នុង​ជីវិត។ អ្នក​វាយ​ស្គរ​រូប​នេះ ក៏​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់ Beyonce ទៀត​ផង​ប៉ុន្តែ​ខាង​មេធាវី​មិន​ទទួល​យក​សំណើ​បណ្ដឹង​នេះ។

តារា​វាយ​ស្គរ​វាយ​២៧​ឆ្នាំ​ បាន​បញ្ជាក់​ថា​រឿង​រ៉ាវ​នេះ​បាន​ចាប់​ផ្ដើម​កើត​មាន​តាំង​ពី​ឆ្នាំ​មុន​មក​ម្ល៉េះ ដោយ​ Beyonce បាន​ធ្វើ​អំពើ​វេទមន្ត​ដាក់​ឆ្មា​នាង ជា​ហេតុ​ធ្វើ​ឲ្យ​ឆ្មា​ខ្លួន​តែង​តែ​ក្រញៅ​វាយ​តប់​មក​កាន់​នាង។ Kimberly បាន​សិក្សា​អំពី​បញ្ហា​នេះ​និង​បាន​ទៅ​ជួប​គ្រូ​ខាង​ចិត្ត​សាស្ត្រ​២​រួប ស្រាប់​តែ​មាន​គ្រូ​ម្នាក់​បាន​អះអាង​ថា ឆ្មា​របស់​នាង​កំពុង​តែ​ត្រូវ​អំពើ​ពី​ Beyonce។

“នេះ​ជា​សុបិន​ដ៏​អាក្រក់​មួយ​ដែល​បាន​កើត​ឡើង​ចំពោះ​ខ្ញុំ​ ហើយ​ខ្ញុំ​ពិត​ជា​ត្រូវ​នាង​ធ្វើ​បាប​និង​គ្រប់​គ្រង​នូវ​រាល់​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ។" Kimber អះ​អាង​​ថា​ដូច្នេះ។ នាង​ជឿជាក់​ថា ឆ្មា​នាង​ត្រូវ​ Beyonce គ្រប់​គ្រង​ទាំង​ស្រុង​ ហើយ​សម្លឹង​មើល​ និង​ធ្វើ​បាប​នាង​ជា​រៀង​រាល់​ថ្ងៃ៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ ធារ៉ូ