១០​សន្លឹក​នៃ​រូបភាព​ដ៏​ឆ្លាតវៃ​បង្កប់​អត្ថន័យ​កំប្លែង ពី​អ្នក​ថតរូប​ដែល​ឈ្នះ​ពាន​រង្វាន់

  • 2018-09-29 07:14:46
  • ចំនួនមតិ 9 | ចំនួនចែករំលែក 117

ចន្លោះមិនឃើញ

លោក Arthur Mebius ជា​អ្នក​ថត​ស្ប៉ត​​ដែល​ចូលចិត្ត​បង្កប់​អត្ថន័យ​កំប្លែង​នៅ​ក្នុង​រូបភាព។ អ្នក​ថតរូប​ដែល​ទទួល​បាន​ពាន​រង្វាន់​ឆ្នើម បាន​បង្កើត​រឿង​រ៉ាវ​មួយ​ដែល​លោក​បាន​ព្យាយាម​បង្ហាញ​ពី​ អតីតកាល បច្ចុប្បន្ន និង អនាគត​ក្នុង​រូបភាព​តែ​មួយ។

Mebius បាន​ធ្វើការ​ក្នុង​វិស័យ​ថត​រូប​អស់​រយៈ​ពេល​ជាង ១៥ ឆ្នាំ​មក​ហើយ​ ហើយ​បាន​បង្កើត​រូប​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ជា​ច្រើន​សម្រាប់​ទីភ្នាក់ងារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​មិន​ថា​តូច​ធំ និង មាន​គម្រោង​ជា​ច្រើន​ទៀត​ដែល​លោក​កំពុង​មមាញឹក​ជាមួយ។

នៅ​ពេល​ដែល​អ្នក​ក្រឡេក​ទៅ​មើល​ស្នាដៃ​របស់​​អ្នក​សិល្បករ Mebius អ្នក​មិន​​​ពិបាក​ស្វែងយល់​ទេ​ថា ហេតុ​អ្វី​បាន​ជា​ការងារ​របស់​លោក​ទទួល​បាន​ពាន​រង្វាន់​ពី​ស្ថាប័ន​ធំៗ និង ល្បី​ឈ្មោះ​ដូច​ជា D&AD, ADC, Cannes, Epica ហើយ​និង ពាន​រង្វាន់​ PANL Sony។

ខាង​ក្រោម​នេះ គឺ​ជា១០​សន្លឹក​នៃ​រូបភាព​ដ៏​ឆ្លាតវៃ​បង្កប់​អត្ថន័យ​កំប្លែង ពី​អ្នក​ថតរូប​ដែល​ឈ្នះ​ពាន​រង្វាន់​ខាង​លើ៖

#១

#២

#៣

#៤

#៥

#៦

#៧

#៨

#៩

#១០

ប្រភព៖ Boredpanda   ប្រែ​សម្រួល៖ សុខ លាងហ៊ត