ខ្សែបម្រើ Inter ដេកបិទបាល់Free Kick របស់ Suarez ទទួលផលនឹកស្មានមិនដល់
- 2018-10-25 01:02:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្សែបម្រើ Inter ដេកបិទបាល់Free Kick របស់ Suarez ទទួលផលនឹកស្មានមិនដល់
ចន្លោះមិនឃើញ
FC Barcelona បានយកឈ្នះ Inter Milan ២ទល់នឹង០ក្នុងការប្រកួត Champions League ពូលB សប្ដាហ៍ទី៣។
២គ្រាប់របស់ក្រុមយក្សកាតាឡាន់ស៊ុតបញ្ចូលទីដោយ Rafinha នាទី៣២ និង Jordi Alba នាទី៨៣។ យ៉ាងណាការប្រកួតយប់មិញមានការចាប់អារម្មណ៍លើបច្ចេកទេសបិទបាល់មួយរបស់ខ្សែបម្រើ Inter Milan។
នៅពេល Barcelona បានបាល់ពិន័យ Free Kick ខ្សែប្រយុទ្ធ Luis Suarez បានប្រើបច្ចេកទេសទាត់ក្រោមរនាំងសឹងតែជោគជ័យទៅហើយប៉ុន្តែត្រូវ Marcelo Brozovic ដឹងពីស្នៀតនេះរួចហើយផ្ដួលខ្លួនទៅរារាំងបាល់បានសម្រេចធ្វើឲ្យបាល់ខ្ទាតចេញទៅក្រៅទីលាន។
ឆ្លងកាត់ជ័យជម្នះយប់មិញ Barcelona ពេលនេះមាន៩ពិន្ទុពី៣ប្រកួតកន្លងទៅស្ថិតនៅកំពូលតារាងស្របពេល Inter Milan ឈរលេខ២មាន៦ពិន្ទុដដែល។ Spurs ដែលស្មើ PSV នោះនៅបាតតារាងមាន១ពិន្ទុដូចគ្នា៕