បានឃើញនៅ? រាង Dream ២០១៩ ទើប​ចេញ​ តែម​បែប​ថ្មម៉ាប​ លាយ​ទឹក​មាសចែងចាំង

  • 2018-10-28 13:20:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ​ដែល​ដក់​ក្នុង​ទឹកចិត្ត​ប្រជាជន​ខ្មែរ​ជា​យូរ​ឆ្នាំ Honda Dream ២០១៩ បាន​បញ្ចេញ​រូបរាង​ទាំង​មូល​កាល​ពី​ម្សិលមិញ ដោយ NCX ដែល​ជា​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធ​ដំឡើង និង​ចែកចាយ​ផ្ដាច់​មុខ​ម៉ូតូ​ម៉ាក Honda នៅ​កម្ពុជា បាន​រៀបចំ​កម្មវិធី​សម្ពោធ​យ៉ាង​ធំ​នៅ​កោះ​ពេជ្រ។

Dream 125cc សេរ៊ី​ចុង​ក្រោយ​នេះ ត្រូវ​បាន Honda ផ្ដល់​ឈ្មោះ​ឲ្យ​ថា Golden Marble TIME PROVES PRECIOUS ដែល​រចនា​ឡើង​ដោយ​ប្រើ​ពណ៌​មាស​ជា​គោល បូករួម​ជាមួយ​តែម​បែប​ថ្មម៉ាប​លាយ​សរសៃ​មាស។

លោក Ben Kiasrithanakorn អគ្គនាយក​ក្រុមហ៊ុន NCX CO., LTD បាន​និយាយ​ថា គុណ​សម្បត្តិ​ពិសេស​មួយ​របស់ Honda Dream 125cc គឺ​នៅ​តែ​រក្សា​កម្លាំង​ម៉ាស៊ីន​ខ្លាំង​ល្អ ប្រើប្រាស់​ធន និង​យូរ​អង្វែង ផ្សំ​ជាមួយ​ការ​រចនា​ដែល​រំលេច​ដោយ​សរសៃ​ពណ៌​មាស​ព័ទ្ធ​ជុំ​វិញ​ផ្ទៃ​កុងទ័រ ព្រម​ទាំង​ផ្លាក​ក​ថ្មី​ពណ៌​មាស។

សម្រាប់​អ្នក​ដែល​ពេញ​ចិត្ត Honda Dream សេរ៊ី​ចុង​ក្រោយ​នេះ អាច​រក​ទិញ​បាន​នៅ​ហាង​លក់​ម៉ូតូ Honda ទូទាំង​ប្រទេស ចាប់​ពី​ថ្ងៃ​ទី២៧ តុលា នេះ​តទៅ ដោយ​មាន ៣ ពណ៌ គឺ ខ្មៅ ក្រហម និង​ទឹក​មាស។ ព័ត៌មាន​បន្ថែម ទាក់ទង​លេខ​ទូរសព្ទ 010 922 922 ឬ​ចូល​ទៅ​វិបសាយ www.ncxhonda.com.kh

អត្ថបទ៖ វិទូ

អត្ថបទពេញនិយម