ទារក ងាយប្រតិកម្មស្បែកណាស់ ចៀសវាងជួបបញ្ហាប៉ាម៉ាក់ចាំបាច់ត្រូវ​ដឹងវិធីថែទាំឱ្យបានដិតដល់

  • 2018-10-31 08:29:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផលិតផល​ជាច្រើន​មុខ​ ដែល​រួមមាន​ទាំង​ផលិតផល​ក្នុងស្រុក និង​នាំចូល​ពី​ក្រៅ​ប្រទេស​ត្រូវ​បាន​ដាក់​លក់​ក្នុង​ទីផ្សារ​កម្ពុជា​។ មិនមែន​ជា​ការ​ងាយស្រួល​​ទេ​ក្នុង​ការ​កំណត់​ថា​ផលិតផល​ណា​មាន​គុណភាព​ពិតប្រាកដ​។​

ដើម្បី​ជ្រើសរើស​ផលិតផល​ដែល​មាន​គុណភាព​ខ្ពស់ យើង​ត្រូវ​សិក្សា​ពី​ដើម​កំណើត របស់​ផលិតផល វត្ថុធាតុដើម​ដែល​បាន​ប្រើប្រាស់ វិធីសាស្ត្រ​ក្នុង​ការផលិត និង​កេរ្តិ៍​ឈ្មោះ​របស់​ផលិតផលផ​ង​ដែរ ជាពិសេស​ផលិតផល​សម្រាប់​ទារក និង​កុមារ​តូចៗ​។​

ស្បែក​ទារក​ជាទូទៅ​ងាយ​ប្រតិកម្ម និង​ទទួលផល​ប៉ះពាល់​ខ្លាំងណាស់ ដូច្នេះ​ចាំបាច់​ត្រូវ​មាន​ការថែទាំ​ត្រឹមត្រូវ និង​ប្រើប្រាស់​ផលិតផល​ដែល​មាន​គុណភាព ដែល​ឪពុកម្តាយ​ត្រូវតែ​យកចិត្តទុកដាក់​គ្រប់​ពេល​។

លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណ​រដ្ឋ ឯកទេស​ស​ម្ភ​ព រោគ​ស្ត្រី នៃ​ម​ន្ទីរ​សម្រាក​ព្យាបាល និង​ស​ម្ភ​ព «​មាតា​»

លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណ​រដ្ឋ ឯកទេស​ស​ម្ភ​ព រោគ​ស្ត្រី នៃ​ម​ន្ទីរ​សម្រាក​ព្យាបាល និង​ស​ម្ភ​ព «​មាតា​» បាន​ឱ្យ​ដឹង​ថា​៖ "ទា​ក់ទង​នឹង​ករណី​ទារក​ដែល​ទើប​សម្រាល អាច​និយាយបាន​ថា​ពួកគាត់​ដូចជា​ផ្ទាំង​កំណាត់​ស​មួយ ​ដែល​មិនទាន់មាន​សី​តុ​ណ្ណ​ភាព​ស៊ាំ​ក្នុង​ការ​ការពារ​ជាមួយនឹង​បរិយាកាស​ជុំ​វិ​ញ ជាពិសេស​សុខភាព​ស្បែក"។

ការលើកឡើង​របស់​លោកស្រី​វេជ្ជបណ្ឌិត​បន្តថា​ ទារក​ដែល​កើតមក​អាច​មាន​បញ្ហា​មួយ​ចំនួន​ដែល​ភាគច្រើន​អាច​ជួប ហើយ​ឪពុកម្តាយ​តែង​បារម្ភ​ដូចជា​ស្បែក​ទារក​ទើប​កើត​ដំបូង​ដែល​អាច​ឡើង​ក្រហម​ងាយ​នឹង​រោល​កន្ទួល​តាម​រយៈ​សំ​លៀ​ក​បំ​ពាក់​រុំ​ខ្លាំងពេក ឬ​ក្រាស់​ពេក​ដែល​ធ្វើ​ឱ្យ​ខ្យល់​មិនអាច​ចេញចូល​មិន​បានល្អ​។​

លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្ថែមថា​៖ សុភាព​ស្បែក​របស់​ទារក ក្រៅពី​ការ​ប្រើប្រាស់​សំលៀក​បំពាក់ ខោ​ទឹកនោម​ក៏​មាន​សារៈ​សំខាន់​ផងដែរ​។ ឪពុកម្តាយ​ត្រូវ​ជ្រើសរើស​ខោ​ទឹកនោម​ណា​ដែល​មាន​គុណភាព​ល្អ អាច​ជ្រាប​ទឹក​បាន​ល្អ​ដោយ​មិន​បណ្ដោយ​ឲ្យ​កូន​នៅ​ត្រាំ​នឹង​ទឹកនោម​ឬ​លាមក​យូរ និង​ត្រូវ​រក្សា​ផ្លាស់ប្តូរ​ខោ​ទឹកនោម ឬ​ត្រូវ​រក​ខោ​ទឹកនោម​ណា​ដែល​អាច​ស្រូប​ជាតិ​ទឹក​បាន​រ​ហ័ស​ដើម្បី​ជៀ​សវាង​ការ​រលាក​គូថ​។

ឧទាហរណ៍​៖ ផលិតផល​ខោ​ទឹកនោម​របស់​ទារក​ម៉ាក UniDry ដែល​មាន​លក្ខណៈពិសេស​ដូចជា​៖ ១. 3D ការពារ​ការ​លេច​ធ្លាយ​៖ ការ​រចនា​ថ្មី​អាច​ផ្តល់​ការការពារ​ទ្វេដង​មិន​ឲ្យ​លេច​ឆ្លាយ ២. ស្រូប​ទឹក​បានល្អ​៖ ស្រូបយក​ជាតិ​ទឹក​អតិបរមា និង​លឿន​បំផុត ៣. ការ​ហែក​យកចេញ​៖ មាន​ភាពងាយស្រួល​នៅពេលដែល​ដក​យកចេញ​ផ្លាស់ប្តូ​ផ្លាស់ប្តូរ ខោ​ទឹកនោម និង​មិន​ប៉ះពាល់​រលាក​ស្បែក​ទារក ៤. មាន​ភាព​ទ​ន់​យឺត​សម្រាប់​ចង្កេះ​ខោ​៖ អាច​បត់​បាន​ងាយស្រួល​ប្រើ​សាក​សម​សម្រាប់​ទារក​ពេលធ្វើ​ចលនា គ្មាន​ការ​រលាក​ឬ​កន្ទួល​ក្រហម​ទៅលើ​ស្បែក​ទារក​ឡើយ ៥. សញ្ញា​ប្តូរ​ខោ​ថ្មី​៖ មាន​សញ្ញា​ប្រាប់​ឲ្យ​ផ្លាស់ប្តូរ​ខោ​ទឹកនោម​ថ្មី

អ្វី​ដែល​ជា​អនុសាសន៍​សំខាន់ៗ​សម្រាប់​មាតាបិតា ការ​ចិញ្ចឹម​បីបាច់​ទារក ឬ​កូនតូច គឺ​សំខាន់ ដូចជា​ក្នុងពេល​ផ្លាស់ប្តូរ​ខោ​ទឹកនោម​សម្រាប់​ពូក​គាត់​ឲ្យ​ត្រូវ​ពេលវេលា និង​ការ​ប្រើប្រាស់​ផលិតផល​ទារក​។ បន្ទាប់ពី​ប្រើប្រាស់​រួច​៖ សូម​ខ្ចប់​ខោ​ទឹកនោម​ជាមួយនឹង​ខ្សែ​ស្អិត​ ដែល​នៅ​ផ្នែក​ខាងក្រោយ​នៃ​ខោ​ទឹកនោម រួច​បោះចូល​ទៅក្នុង​ធុង​សំ​រាម​។

គួរ​បញ្ជាក់ថា ក្រុមហ៊ុន Winsun Cambodia ដែល​ជា​រោងចក្រ​ទី​២ នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា​ត្រូវបាន​ដំណើរការ​នៅ​ខែ​មេសា ឆ្នាំ​២០១៨ និង​ផ្តល់​នូ​វ​ឱកាស​ការងារ​ដល់​ប្រជា​ជន​កម្ពុជា​។​

ក្នុងនាម​ជា​ក្រុមហ៊ុន​ផលិត​ឈានមុខ​គេ​មួយ​នៅ​អាស៊ី​ក្នុង​ការ​ចែកចាយ ផលិតផល​និង​សេវាកម្ម​ដែល​យើង​ផ្តល់ជូន ត្រូវបាន​ទទួលស្គាល់​ដោយ​ស្តង់ដារ​អន្តរជាតិ​គុណភាព និង​ពាន​រ​ង្វាន់​ក៏ដូចជា​បច្ចេកវិទ្យា​លំដាប់​ពិភព​លោក​។ ព័ត៌មាន​បន្ថែម​តាម​រយៈ​គេហ​ទំ​ព័រ​៖ winsuncambodia.com​ ៕

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទថ្មី