Nex ល្បីពេក Suzuki ចេញត្រកូល Nex II ជំនាន់ថ្មី កូនកាត់ពីត្រកូល GSX
- 2018-11-08 03:01:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Nex ល្បីពេក Suzuki ចេញត្រកូល Nex II ជំនាន់ថ្មី កូនកាត់ពីត្រកូល GSX
ចន្លោះមិនឃើញ
រូបរាងតូចច្រឡឹង Suzuki បាននាំម៉ូតូស៊េរីថ្មីមួយទៀតគឺត្រកូល Nex II ដែលអភិវឌ្ឍរូបរាងដូចត្រកូល Nex ដោយខុសគ្នាខាងក្រៅតិចតួចប៉ុណ្ណោះ។
Nex II ស៊េរីថ្មី ២០១៩ ដែលប្រើឈ្មោះចង់ច្រឡំគ្នានេះ បានច្របាច់រួមបញ្ចូលគ្នាពីរម៉ូដែល គឺ Suzuki GSX-R1000 និង GSX-R150 ដែលធ្វើឲ្យ Nex II មានលក្ខណៈប្លែកជាងម៉ូដែលមុននិងកាន់តែត្រូវចិត្តយុវវ័យ។
Suzuki Nex II ស៊េរីថ្មី ២០១៩ បំពាក់មកជាមួយកម្លាំងម៉ាស៊ីន ១១៥ សេសេ រួមជាមួយប្រព័ន្ធបេនសាំង FI ដែលជាបច្ចេកវិទ្យាថ្មីរបស់ Suzuki គឺ SEP (Suzuki Eco Performance) ដែលជួយឲ្យម៉ាស៊ីនកាន់តែស៊ីសាំងតិចជាងមុន។
លក្ខណៈពិសេស NEX II ដូចជា៖
ជាមួយការអាប់ដេតថ្មីនិងរួមបញ្ចូលគ្នារវាង Suzuki GSX-R1000 និង GSX-R150 ម៉ូតូ Suzuki Nex II មានជម្រើសពណ៌ប្រាំគឺ៖ ពណ៌ស ពណ៌ខ្មៅ ពណ៌ក្រហម Mat Black និងពណ៌ថ្មីគឺ Mat Blue។ ប្រភពក្រុមហ៊ុនមិនទាន់បញ្ជាក់តម្លៃជាក់លាក់ទេ តែមានការបង្ហើយបថា ម៉ូតូ Nex ជំនាន់ថ្មីតម្លៃខ្ទង់ ២ ០០០ ដុល្លារ៕