តារា​ទាំង​ ៥នេះ​ កើត​មកវេចសម្ពាយសំណាង​ជាប់​ខ្លួន​ ការ​ប្ដី​ហើយរស់​នៅ​ដូច​ម្ចាស់​ក្សត្រី

  • 2018-11-14 04:39:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លាយ​ជា​បុគ្គល​ល្បី​ មាន​លុយចាយ​ និង​មាន​សម្រស់​ស្រស់​ស្អាត​ ចាត់​ទុក​ថា​សំណាង​របស់​មនុស្ស​ម្នាក់ៗទៅ​ហើយ​ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​ស្ងើចសរសើរ​នឹង​បុណ្យព្រេង​វាសនា​តារា​ស្រី​ទាំង​នេះ​ នោះ​គឺ​ពួកគេ​សុទ្ធ​តែ​បាន​ប្ដី​ដែល​ស្រឡាញ់​នាង​ខ្លាំង​ និង​មើល​ថែ​ចាត់​ទុក​នាង​ប្រៀប​ដូច​ម្ចាស់​ក្សត្រី។

ទោះ​ជាយ៉ាង​ណា​ ក្នុង​ចំណោម​តារា​ ដែល​មាន​មុខ​ក្នុង​អត្ថបទ​ថ្ងៃ​នេះ​ ក៏​មាន​អ្នក​​ធ្លាប់​មាន​ប្រវត្តិ​គូ​ជូរចត់​ ពេល​ជួប​ស្នេហ៍​មិន​សម​ប្រកប​ ប៉ុន្តែ​នាង​នៅ​តែ​មាន​សំណាង​បាន​ជួប​បុរស​ល្អ​នៅ​ទី​បំផុត។

១. តារាសម្ដែង​ Chompoo Araya

មនុស្ស​មិនតិច​ទេ​ ដែល​លួច​ច្រណែន​នឹង​សំណាង​របស់​តារា​ស្រី​កូន​កាត់​អាមេរិក​រូបនេះ។ នាង​បាន​រៀប​ការ​ជាមួយ​បុរស​អ្នក​មាន​ម្នាក់​ឈ្មោះ​ Nott Visrut កាល​ពី​ឆ្នាំ ២០១៥ ក្រោយ​ទាក់ទង​គ្នា​យ៉ាង​ផ្អែមល្ហែម​រយៈ​ពេល​ ៦​ឆ្នាំ។ មង្គលការ​របស់​អ្នក​ទាំង​ ២​បាន​ធ្វើ​ឲ្យ​កក្រើក​ពេញ​ពិភពសិល្បៈថៃ ឯថ្លៃ​ចំណាយ​សម្រាប់​ពិធី​ពិសេស​នេះ​ អស់​ដល់​ទៅ​ខ្ទង់​លាន​ដុល្លារ។

២​ឆ្នាំ​បន្ទាប់​ពួកគេ​ក៏​មាន​កូន​ភ្លោះ ២​នាក់​គឺ ផាយុ និង​ សាយហ្វា។ ជីវិត​របស់​ Chompoo កាន់​តែ​មាន​ន័យ​ថែម​មួយ​កម្រិត​ និង​រស់​នៅ​ជាមួយ​ជីវិត​ហ៊ឺហា និង​តែង​មាន​ការ​លើក​ទឹក​ចិត្ត​ ព្រម​ទាំង​ក្ដី​ស្រឡាញ់​គ្មាន​ទី​បញ្ចប់​ពី​គ្រួសារ​ទៀត។

២. តារាសម្ដែង Nune Woranuch

តារា​ថៃ​រូបនេះ​វិញ​ ក៏​មិន​មាន​ស្វាមី​ពូកែ​យល់​ចិត្ត​ដែរ ទោះ​បី​រៀប​ការ​រួច​តាំង​ពី​ឆ្នាំ ២០១០ និង​មក​ទល់​ពេល​នេះ​ មិនទាន់​មាន​បុត្រ​ក៏ដោយ​ ប៉ុន្តែ​ពួកគេ​រស់​នៅ​យ៉ាង​សុខសាន្ត។ មួយ​វិញ​ទៀត​ បន្ទាប់​ពី​មាន​ស្វាមី​ Nune ក៏​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ស្ត្រី​ម្នាក់​ដែល​មាន​ទ្រព្យ​ច្រើន​ រស់​នៅ​យ៉ាងស៊ីវីល័យ និង​មាន​ការ​មើល​ថែ​ពី​ស្វាមី។

៣. តារាសម្ដែង Noey Chotika

តារា​ម៉ូដែល​ និង​តារាសម្ដែង​ម្នាក់​នេះ​ ក៏​ជាប់​ឈ្មោះ​ជា​នារី​សំណាង​ម្នាក់​ប្រចាំ​សិល្បៈ​ដែរ។ និស្ស័យ​ជា​មនុស្ស​រួសរាយ មុខ​ពេញ​ដោយ​ស្នាមញញឹម​គ្រប់​ពេល​នេះ​ ថែម​ទាំង​គួរ​ឲ្យ​ស្រឡាញ់​បែប​នេះ​ហើយ​ ទើប​ទាក់ចិត្ត​ បុរស​អ្នក​មាន​ដែល​ជា​សហគ្រិន​វ័យ​ក្មេង​ Arm Maneechy ដណ្ដឹង​រៀបការ​តែ​ម្ដង​ នៅ​ឆ្នាំ ២០១៦។

ដោយសារ​ការ​ចូល​គ្រួសារ​អ្នក​មាន ដូចនេះ​មង្គលការ​របស់​នាង​ និង​ស្វាមី​ពេល​នោះ​ក៏​វិសេសវិសាល​ដែរ ជាមួយ​ការ​ចំណាយ​រាប់​លានដុល្លារ ឯគ្រឿង​អលង្ការ​ដែល​បំពាក់​លើ​ខ្លួន​ Noey វិញ​ ក៏​សុទ្ធ​ថ្លៃអស់​ស្ទះ​ដែរ។ រហូត​ដល់​នាង​មាន​កូន​ទៅ​ហើយ​ ក៏​ជីវិត​គ្រួសារ​នៅ​តែ​មានន័យ​ ហើយ​តែង​ទទួល​បាន​ក្ដី​ស្រឡាញ់​ពី​ប្ដី។

៤. តារាសម្ដែង Margie Rasri

ខែ​ធ្នូ ឆ្នាំ ២០១៧ Margie បាន​រៀបការ​ជាមួយ​មិត្តប្រុស​កូន​អ្នកមាន​ Pok Patsonkorn ក្រោយ​ទាក់ទង​គ្នា​អស់​រយៈ​ពេល​ ២​ឆ្នាំ។ បន្ទាប់​ពី​ចាប់​ដៃគ្នា​សាង​សុភមង្គល​គ្រួសារ​ នាង​ត្រូវ​បាន​ស្វាមី​ស្រឡាញ់​ ថ្នាក់ថ្នម​ប្រៀប​ដូច​ព្រះនាង។ ពេល​នេះ​អ្នក​ទាំង​ ២​មាន​កូន​រួម​គ្នា​ហើយ​ ហើយ​បើ​តាម​ព័ត៌មាន​ចុង​ក្រោយ​ កូន​ដំបូង​របស់​ពួកគេ​គឺជា​កូន​ភ្លោះ​ទៀត។

៥. តារាសម្ដែង​ Janie Tienphosuwan

សម្រាប់​ Janie វិញ​ ធ្លាប់​ក្លាយ​ជា​នារី​រង​គ្រោះ​ ព្រោះ​ទារុណកម្ម​ផ្លូវចិត្ត​ និង​កាយ​ ចេញ​ពី​ស្នាដៃ​ប្ដី​ចិត្ត​កំណាច​ ក្រោយ​រៀប​ការ​លើក​ដំបូង​ក្នុង​ឆ្នាំ ២០១៣។ ទោះ​បី​ប្ដី​ទី​ ១​របស់​នាង​ជា​មហាសេដ្ឋី​មែន ប៉ុន្តែ​ភាព​ផ្អែម​ល្ហែម​ Janie ទទួល​បាន​ត្រឹម​តែ​ពេល​ដំបូង​ប៉ុណ្ណោះ​ មានន័យ​ថា​ប្ដី​អ្នក​មាន​នេះ​តែង​ធ្វើ​បាបវាយដំ​នាង​ ឲ្យ​រង​ចុកចាប់​ឥត​ល្ហែ។ ដោយសារ​ទ្រាំ​តទៀត​លែង​បាន​ ទើប​នារី​កម្សត់ Janie សម្រេច​លែង​លះ​តែម្ដងនៅ​ឆ្នាំ ២០១៤។

Janie ធ្លាប់​បាន​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ សម្រេច​រៀបការ​ជាមួយ​នឹង​ប្ដី​ទី​ ១​នោះ​ គឺ​ជា​កំហុស​ធ្ងន់​បំផុត​ក្នុង​ជីវិត​នេះ។ នាង​ថែម​ទាំង​ធ្លាប់​បាន​បង្ហាញ​ពី​ស្នាមរបួស​ទាំង​លើ​មុខ និង​ដង​ខ្លួន​ក្រោយ​ប្ដី​វាយ​ទៅ​កាន់​បណ្ដាញ​សង្គម​ទៀត។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ នេះ​គ្រាន់​តែ​ជា​អតីត​កាល​ជូរចត់​ ងាក​មក​មើល​ពេល​បច្ចុប្បន្ន Janie ក្លាយ​ជា​ភរិយា​បណ្ដូល​ចិត្ត​របស់​ Mickey ហើយ ក្រោយ​ចំណាយ​ពេល​ស្គាល់​ និង​មើល​ចិត្ត​គ្នា​មួយ​រយៈ។ រៀបការ​លើក​ទី ២​នេះ​ ជា​ពេលវេលា​ដ៏សែន​មានន័យ​បំផុត​របស់​ ​Janie។

ត្បិត​ស្វាមី​ទី​ ២​នេះ​មានវ័យ​ក្មេង​ជាង​នាង​ ដល់​ទៅ​ជាង​ ១០​ឆ្នាំ​ក៏​​ពិត​មែន​ ប៉ុន្តែ​លោក​ស្រឡាញ់​នាង​ណាស់ ហើយ​តែង​ថ្នាក់ថ្នម​ និង​មើល​ថែ​គ្រប់ពេល។ ឃើញ​បែប​នេះ​អ្នក​គាំទ្រ​ក៏​រំភើប​ និង​សាទរ​ពេល​ឃើញ​ Janie ជួប​ស្នេហ៍​ពិត​ និង​ចេះ​យល់​ចិត្ត​បែប​នេះ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម