របៀបរើស Keyboard ឲ្យត្រូវចិត្តអាចគិតពី ៦ ចំណុចនេះ
- 2018-11-17 09:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របៀបរើស Keyboard ឲ្យត្រូវចិត្តអាចគិតពី ៦ ចំណុចនេះ
ចន្លោះមិនឃើញ
ធ្វើការងារនៅមុខកុំព្យូទ័រ ឧបករណ៍ប្រើច្រើនបំផុតគឺ Keyboard ដែលគ្រប់គ្រងការបញ្ជាភាគច្រើនទៅលើកុំព្យូទ័រ។ Keyboard មានលើទីផ្សារមានច្រើនបែបច្រើនសណ្ឋាន ដែលត្រូវមានការយកចិត្តទុកដាក់ខ្លះដែរ ដើម្បីទទួលបានមួយក្នុងចំណោមនោះល្អប្រើ។
១) ប្រភេទការងារ
គួរដឹងពីប្រភេទការងារខ្លួននឹងធ្វើជាមួយ Keyboard នេះ។ មាន Keyboard ខ្លះរចនាសម្រាប់លេងហ្គេមតែម្តង។ បើការងារពាក់ព័ន្ធនឹងការវាយបញ្ចូលអក្សរច្រើន អាចប្រើប្រភេទ Ergonomic Keyboard ផ្តល់ផាសុកភាព ពេលដាក់ដៃវាយអក្សរ។
បើការងារត្រូវការលេខច្រើន គួរប្រាកដថា Keyboard មាន Numeric Keypad។ ការជ្រើសរើស Keyboard មិនត្រូវតាមប្រភេទការងារអាចខាតប្រយោជន៍ទាំងពេលវេលា និងថវិកា។
២) គ្រាប់ Key
គួរត្រួតពិនិត្យ សាកល្បងចុចលើ Keys នីមួយៗ ឲ្យប្រាកដថាងាយស្រួលចុច មិនរឹងៗ ឬមិនប្រើកម្លាំងសង្កត់ខ្លាំង។ ប្រព័ន្ធដែលធ្វើឲ្យ Key ឆ្លើយតបនឹងការសង្កត់គឺ Switch។ ប្រភេទ Switch មានច្រើនដូចជា Rubber dome switches, Scissor switches និង Mechanical switches ដែលបានប្រើដោយក្រុមហ៊ុនផលិតភាគច្រើន។ ប្រភេទ Switches ទាំងនេះមានភាពខុសគ្នាត្រង់កម្រិតសង្កត់ សំឡេង និងភាពងាយស្រួល។
៣) សមត្ថភាព
Keyboard នាពេលបច្ចុប្បន្នភាគច្រើនភ្ជាប់នឹងកុំព្យូទ័រតាមរយៈរន្ធ USB។ Wireless Keyboards អាចភ្ជាប់ទៅនឹងប្រព័ន្ធតាមរយៈ Bluetooth។ Keyboard ភាគច្រើនត្រូវការកម្មវិធីដំឡើងលើកុំព្យូទ័រ ដើម្បីប្រើប្រាស់ Function Keys។ ដូចនេះ គួរប្រាកដថា Keyboard នោះអាចប្រើជាមួយប្រព័ន្ធកំពុងប្រើ មុនពេលទិញ។
៤) ការរចនា
ផ្អែកលើការរចនា Keyboard អាចចាប់ចូលជាបីក្រុមរួមមាន Standard, Gaming និង Ergonomic។ Standard Keyboard មាន Key គ្រប់គ្រងតន្ត្រី បន្ថែមពីលើស្តង់ Key ១០៤ គ្រាប់។ Gaming Keyboard គោលដៅជំនួយលេងហ្គេមបានស្រួល ដោយបន្ថែមជាមួយនឹង Key ពិសេស។ Ergonomic Keyboard ផ្តល់ផាសុកភាពក្នុងការវាយអក្សរ ដោយមានកន្លែងកល់ករដៃ និងតម្រៀបត្រូវតាមដៃបានល្អ។
ប្រើ Keyboard ពេលយប់គួរមានភ្ជាប់ជាមួយពន្លឺពីក្រោម។ បើចង់បានផាសុកភាពពេលបំពេញការងារ Keyboard គួរមានកន្លែងតម្កល់ករដៃ រួមទាំងមានរចនាញែកពីគ្នា។ សម្រាប់អ្នកសរសេរកម្មវិធី Keyboard គួរប្រើទម្រង់ DVORAK Layout ជៀសជាងស្តង់ដារ QWERTY layout។
៥) មានខ្សែ ឬ ឥតខ្សែ
Wireless Keyboard អាចធ្វើឲ្យទូលាយលើតុ មិនរញ៉េរញ៉ៃ ហើយមិនពិបាកខ្លាចដាច់ខ្សែ។ ប៉ុន្តែ សម្រាប់លេងហ្គេម Keyboard ប្រើខ្សែល្អជាង ដោយ Wireless Keyboard ហាក់បញ្ជាពេលលេងហ្គេមយឺតជាង។ Wireless Keyboard ប្រើថាមពលថ្មច្រើន ដែលត្រូវការសាក ឬប្តូរ ហើយតម្លៃក៏ថ្លៃជាងផងដែរ។
ដូចនេះ ចំពោះ Keyboard ដែលអាចប្រើទាំងខ្សែ និងឥតខ្សែ ជាជម្រើសល្អបំផុត។
៦) មានបន្ថែម Function Keys
ដើម្បីបង្កើនល្បឿនបំពេញការងារ Keyboard ជាច្រើនបានបន្ថែម Function Keys សម្រាប់បើកកម្មវិធី គ្រប់គ្រងសំឡេង ឬតន្ត្រី។ Keyboard មួយចំនួនក៏មានភ្ជាប់ជាមួយ Touchpad ឬ Mini Joystick ដើម្បីជំនួស Mouse ផងដែរ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ