ព្រះអាទិត្យសិប្បនិម្មិតរបស់ចិន មានកម្ដៅក្ដៅដល់ ១០០ លានអង្សាសេ
- 2018-11-15 07:13:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រះអាទិត្យសិប្បនិម្មិតរបស់ចិន មានកម្ដៅក្ដៅដល់ ១០០ លានអង្សាសេ
ចន្លោះមិនឃើញ
ក្រុមអ្នកវិទ្យាសាស្ត្រនៃវិទ្យាស្ថានចិន Institute of Plasma Physics បានប្រកាសក្នុងសប្ដាហ៍នេះថា ប្លាស្មាក្នុងនៃព្រះអាទិត្យសិប្បនិម្មិតរបស់ពួកគេបានកើតឡើងកម្ដៅដល់ចំណុចកំពូលថ្មី ១០០ លានអង្សាសេ។
ដើម្បីឲ្យងាយស្រួលយល់ ស្នូលព្រះអាទិត្យត្រូវគេជឿជាក់មានកម្ដៅ ១៥ លានអង្សាសេ ហេតុនេះប្លាស្មានេះមានកម្ដៅក្ដៅជាងស្នូលព្រះអាទិត្យដល់ ៦ ដងឯណោះ។
លោកសាស្ត្រាចារ្យ Matthew Hole មកពីសកលវិទ្យាល័យជាតិអូស្ត្រាលីដែលជាប់ពាក់ព័ន្ធនឹងគម្រោងការព្រះអាទិត្យសិប្បនិម្មិតនេះដែរ បាននិយាយថាសមិទ្ធផលនេះគឺជាការបោះជំហានសំខាន់បំផុតសម្រាប់វិទ្យាសាស្ត្ររំលាយថាមពលនុយក្លេអ៊ែរ។
គួរដឹងថាគម្រោងការព្រះអាទិត្យសិប្បនិម្មិតនេះ បង្កើតឡើងដើម្បីរិះរកវិធីបង្កើតប្រភពថាមពលមួយចេញពីរ៉េអាក់ទ័រនៃការរំលាយថាមពលនុយក្លេអ៊ែរ។ ប្រសិនបើគម្រោងការនេះប្រព្រឹត្តទៅដោយរលូន វានឹងអាចផ្ដល់នូវប្រភពថាមពលមិនចេះអស់មួយ ដែលអាចនឹងដោះស្រាយវិបត្តិថាមពលពិភពលោកបាន។ បច្ចុប្បន្ននេះពិភពលោកប្រើប្រាស់ឥន្ធនៈហ្វូស៊ីលជាប្រភពថាមពល ដែលវាអាចនឹងបាត់បង់នៅពេលណាមួយ។
ដំណើរការនៃការរំលាយគឺគេបានប្រើប្រាស់អាតូមអ៊ីដ្រូហ្សែនពីរប្រភេទ deuterium និង tritium ដើម្បីចាក់បញ្ចូលទៅក្នុងធុងឧស្ម័នដ៏ធំមួយ។ បន្ទាប់មកក្រុមអ្នកវិទ្យាសាស្ត្របន្ថែមថាមពលមួយប្រភេទមានទម្រង់ជាអ៊ីយ៉ុងប្លាស្មា ដែលអាចបញ្ចេញថាមពលបានយ៉ាងមហិមា។ យ៉ាងណាក្ដីដើម្បីឲ្យគម្រោងការនេះប្រព្រឹត្តទៅបានដោយជោគជ័យ គេអាចនឹងត្រូវចំណាយពេលរាប់សិបទសវត្សទៀតឯណោះ៕
ចុចអាន៖