ប៉ះ​ Lerdsila សុខ ធី​នឹង​វ៉ៃ​ក្នុង​ទ្រុង​ MMA លើក​ដំបូង​ក្នុង​អាជីព​

  • 2018-11-17 00:49:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុខ​ ធី​ និង​ Lerdsila នឹង​ប្រកួត​គ្នា​នៅ​គូ​ទី​១០​ក្នុង​កម្មវិធី​ One Championship ល្ងាច​នេះ​ នា​ទីក្រុង​ហ្សាការតា​ ប្រទេស​ឥណ្ឌូណេស៊ី។

ទ្រុង MMA

កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​ សុខ ធី​ និង​ Lerdsila ធ្លាប់​ប៉ះ​គ្នា​ម្ដង​រួច​មក​ហើយ​នៅ​ទីក្រុង​ម៉ាកាវ​ ដោយ​សុខ​ ធី​បាន​ចាញ់​ទាំង​មិន​អស់​ចិត្ត។ ប្រកួត​កាលណោះ​គឺ​វ៉ៃ​ក្បាច់​គុន​បុរាណ​ខ្មែរ​លើ​សង្វៀន​ប្រដាល់​សេរី (រេញ)​ ប៉ុន្តែ​សម្រាប់​លើក​នេះ​វិញ​គឺ​អ្នក​ទាំង​ពីរ​នឹង​វាយ​ដោយ​ប្រើ​ទ្រុង​ MMA តែ​ម្ដង។

ក្នុង​កិច្ច​សម្ភាសន៍​ផ្ដាច់មុខ​ជាមួយ Sabay ជើង​ខ្លាំង​វ័យ​ក្មេង​កម្ពុជា​បាន​និយាយ​ថា​ខ្លួន​មិន​ដែល​វាយ​ក្នុង​ទ្រុង​ MMA បែប​នេះ​ទេ​ពី​មុន​មក​ ​នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ។

ប្រកួតកាលនៅម៉ាកាវ

យ៉ាង​ណា​លោក​គ្រូ​ ហ៊ុន ច័ន្ទ​រាជ​ ឲ្យ​ដឹង​ថា​មិន​ថា​ក្នុង​ទ្រុង ឬ​លើ​សង្វៀន​ធម្មតា​គឺ​គ្មាន​បញ្ហា​អ្វី​ទេ​សម្រាប់​សុខ​ ធី​ព្រោះ​ ទាំង​គណៈកម្មការ​ និង​អាជ្ញាកណ្ដាល​​នៅ​តែ​យក​ច្បាប់​ប្រដាល់​សេរី​មក​អនុវត្តន៍​ដដែល​ ខុស​តែ​មួយ​វាយ​លើ​សង្វៀន​ និង​មួយ​វាយ​ក្នុង​ទ្រុង​ប៉ុណ្ណោះ។

ចំពោះ​ Lerdsila វិញ​ក៏​បាន​និយាយ​ស្រដៀង​គ្នា​ដែរ​ថា​ ទោះ​លើ​សង្វៀន ឬ​ក្នុង​ទ្រុង​គឺ​រូប​គេ​អាច​វាយ​បាន​ទាំង​អស់​ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​កម្មវិធី និង​​តម្រូវ​ចិត្ត​អ្នក​គាំទ្រ​ឲ្យ​មាន​ភាព​ប្លែក​ជាង​មុន​៕

សុខ ធីឈរកណ្ដាល
Lerdsila

អត្ថបទ៖ វីរ័ត្ន

អត្ថបទពេញនិយម