មិត្ត​ហ្វូន​ នឹង​ដាក់​​ដំណើរការ​ប្រើប្រាស់ eSIM ដំបូង​គេ​នៅ​កម្ពុជា​​

  • 2018-11-26 04:38:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតិ​ថិ​ជន​មិត្ត​ហ្វូ​ន​ទាំងអស់​នឹង​ជិត​បាន​ប្រើប្រាស់ eSIM ហើយ ដែល​ជា​បច្ចេកវិទ្យា​អេឡិចត្រូ​និក​ថ្មី ដែល​មាន​នៅក្នុង​ទូរ​ស័​ព្ទ​ទំនើ​ប​សេរី​ចុងក្រោយ​បំ​ផុត ដូចជា iPhone XS ដែល​ទើបតែ​ចេញ​លក់​។ eSIM ដំបូង​នឹង​ត្រូវបាន​ដាក់​ឱ្យ​ប្រើប្រាស់​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​បណ្តាញ​ក្រុមហ៊ុន​ទូរ​ស័ព្ទច​ល័​ត​មិត្ត​ហ្វូ​ន​នៅ​ដើមឆ្នាំ ​២០១៩ ​ខាងមុខ​នេះ​។​

តាម​និន្នាការ​បច្ចេកវិទ្យា ជាពិសេស​ជាមួយ​ការផ្សព្វផ្សាយ​ iPhone ថ្មី របស់​ក្រុមហ៊ុន Apple មិត្ត​ហ្វូន​បានខិត​ខំ​យ៉ាងខ្លាំង ដើម្បី​ក្លាយជា​ក្រុមហ៊ុន​ទូរ​ស័​ព្ទ​ដំ​បូ​ង​គេ​នៅ​កម្ពុជា​ដើម្បី​ដាក់​ឱ្យ​ប្រើប្រាស់​បច្ចេកវិទ្យា eSIM​។ នេះ​បើ​តាមពត៌​មានដែល​បាន​ប្រាប់​ឱ្យដឹង​ដោយ​តំ​ណា​ង​របស់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​។​

eSIM (ដែល​ត្រូវបាន​គេ​ស្គាល់​ជា SIM​អេឡិចត្រូ​និក​) គឺជា​ការ​ជំនួស​ដ៏​ល្អ​សម្រាប់​ស៊ីម​កាត​ធម្មតា​ដែល​បាន​ប្រើ​ជាច្រើន​ទសវត្សរ៍​មកហើយ ហើយ​ត្រូវបាន​គេ​ចាត់ទុក​ផងដែរ​ថា​ជា​ជំហាន​បន្ទាប់​ក្នុង​ការ​អភិ​វ​ឌ្ឍ​ន៏​លើ​វិ​ស័​យ​ទូរ​គមនាគ​មន៍​។ eSIM មាន​អត្ថ​ប្រយោជន៏​ល្អ​ច្រើន​ដូចជា មិន​ងាយ​ខូច និង​មិន​ងាយ​បាត់​ដូច​ស៊ីម​កាត​ធម្មតា​ទេ ហើយ​អ្នកប្រើប្រាស់​អាច​ធ្វើ​ការផ្លាស់​ប្តូរ​បណ្តាញ​តាមចិត្ត​ដោយ​មិនចាំបាច់​ផ្លាស់ប្តូរ​ស៊ីម​កាត​ឡើយ​។

ការចាប់​អា​រម្ម​ណ៏ និង​តម្រូវការ eSIM បាន​កើតឡើង​ភ្លាម​បន្ទាប់ពី​ការ​ប្រកាស​លក់​ទូរ​ស័ព្ទ iPhone XS និង iPhone XS Max របស់​ក្រុមហ៊ុន Apple កាលពីពេល​កន្លង​ទៅ​។ ទូរ​ស័ព្ទ iPhone ម៉ូ​ដែល​ថ្មី​ប្រើ​បាន​ស៊ីម​កាត​ពីរ តែ​ស៊ីម​មួយ​ក្នុង​ចំណោម​ស៊ីម​ពីរ គឺ​ផ្អែកលើ​បច្ចេកវិទ្យា eSIM និង​មិនអាច​ប្រើ​បាន​នៅក្នុង​ប្រទេស​កម្ពុជា​ទេ​។ ក្រុមហ៊ុន Apple មាន​ទូរ​ស័​ព្ទ​ម៉ូដែល iPhone XS Max និង iPhone XR មាន​ជើង​អាច​ដាក់​​ស៊ីម​ពីរ ដោយ​មាន​លក់​តែ​នៅ​ក្នុង​ទីផ្សារ​មួយ​ចំនួន​ដូចជា ចិន ហុងកុង ឬ ម៉ា​កាវ​តែ​ប៉ុណ្ណោះ​៕

អត្ថបទ៖ សុខហេង