ផ្អើលនៅថៃរឿងក្មេងស្រីមីយ៉ាន់ម៉ា លេងហ្គីតានិងច្រៀងពីរោះ
- 2014-11-16 17:34:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្អើលនៅថៃរឿងក្មេងស្រីមីយ៉ាន់ម៉ា លេងហ្គីតានិងច្រៀងពីរោះ
ចន្លោះមិនឃើញ
ក្មេងស្រីមីយ៉ាន់ម៉ាវ័យ១៣ Jasmin បានធ្វើឱ្យកក្រើកប្រទេសថៃ ដោយសារការបង្ហាញទេពកោសល្យ លេងហ្គីតានិងច្រៀង ដ៏ប៉ិនប្រសប់របស់នាង។
ពិភពលោកនិងប្រជាជនថៃ បានចាប់កត់សម្គាល់ និងចាប់អារម្មណ៍ក្មេងស្រីរូបនេះ តាមរយៈវីដេអូលេងហ្គីតា បទ Cover "Cocktail" ជាភាសាថៃ និងបទជាច្រើនទៀត។ ក្រោយចេញបង្ហាញទេពកោសល្យ Jasmin ត្រូវទូរទស្សន៍ជាតិ ក្នុងប្រទេសថៃទាក់ទង និងបានចេញមុខក្នុងកម្មវិធីជាច្រើនទៀត។
“ខ្ញុំរំភើបណាស់ ហើយសប្បាយចិត្តមែនទែន ពេលមានគេស្គាល់ខ្ញុំ។ មនុស្សជាច្រើនសុំថតរូប ជាមួយខ្ញុំ"
Jasmin ជាក្មេងស្រីមានទេពកោសល្យម្នាក់។ នាងអាចច្រៀងជាភាសាថៃ និងអង់គ្លេសបានយ៉ាងល្អ។ ជនជាតិភាគតិចការែន អ្នកស្រី Ni Mar ម្ដាយ Jasmin និយាយថា អ្នកស្រីដឹងថាកូនស្រីមានដុងទាំងនេះ តាំងពីអាយុ៥ឆ្នាំមកម្ល៉េះ។ “ Jasmin មិនខ្លាចមហាជនទេ។ នាងបានចូលរួមកម្មវិធីប្រគំតន្ត្រី ពេលនាងមានវ័យ៤ឬ៥ឆ្នាំ ហើយចេះច្រៀងនិងរាំតាំងពីនៅក្មេង"
អ្នកស្រីបានបង្កាត់បង្រៀនកូនលេងហ្គីតា ហើយសព្វថ្ងៃ Jasmin នៅបន្តរៀនជំនាញភ្លេង នៅវិហារគ្រឹះ Fellowship ក្នុងទីក្រុងSankhalaburi ។ អនាគតនាងចង់ក្លាយជាតារាចម្រៀងម្នាក់៕
បទ COCKTAIL http://www.youtube.com/watch?v=UDWhtJ77zzk&index=2&list=RDMfRyqR5FFe8
ចុចអាន! Ha Ji Won ស្ត្រីអាស៊ីទី១ ក្លាយជាអគ្គរដ្ឋទូតអង្គការ Operation Smile
ចុចអាន! ស្លៀកឈុតប៊ីគីនីប្រលងក្បាច់គុនលើឆាក មើលទៅសិចស៊ីញាក់សាច់
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ BBC