រកឃើញគ្រោងឆ្អឹងសត្វចម្លែកក្នុងសមុទ្រ ធ្វើឲ្យអ្នកជំនាញគ្រវីក្បាលគ្រប់គ្នា

  • 2018-11-29 07:42:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រោង​ឆ្អឹង​នៃ​សត្វ​ចម្លែក​បំផុត​មួយ​ក្នុង​សមុទ្រ ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​លើ​ឆ្នេរ​ប្រទេស​នូវែលសេឡង់​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

អ្នក​ស្រី Hanna Mary បាន​ដើរ​តាម​ឆ្នេរ​សមុទ្រ​នៃ​ទីក្រុង Canterbury ក៏​ស្រាប់​តែ​ប្រទះ​គ្រោង​ឆ្អឹង​ដ៏​ចម្លែក​នេះ។ ថ្លែង​ទៅ​កាន់ NZ Herald អ្នកស្រី​ឲ្យ​ដឹង​ថា "ដំបូង​ខ្ញុំ​គិត​ថា​វា​ជា​ប្រភេទ​សត្វ​អេលៀន ប៉ុន្តែ​ខ្ញុំ​កាន់​តែ​ចាប់​អារម្មណ៍​ជាង​អ្វី​ទាំង​អស់។" ស្ត្រី​រូប​នេះ​បន្ថែម​ថា ដំបូង​ខ្លួន​មិន​ហ៊ាន​ប៉ះ​វា​នោះ​ទេ​ដោយ​ខ្លាច​ថា​មាន​ជាតិ​ពិស ប៉ុន្តែ​ក្រោយ​មក​ក៏​សម្រេច​ចិត្ត​យក​ទៅ​កាន់​អ្នក​ជំនាញ​ផ្នែក​សត្វ​ដើម្បី​ដឹង​ថា​ជា​ប្រភេទ​សត្វ​អ្វី​ឲ្យ​ពិត​ប្រាកដ។

ផ្ទុយ​ទៅ​វិញ ក្រោយ​ការ​ពិនិត្យ​យ៉ាង​ល្អិត​ល្អន់​រួច អ្នក​ជំនាញ​បាន​ត្រឹម​គ្រវី​ក្បាល​មិន​អាច​បក​ស្រាយ​ថា​ជា​សត្វ​អ្វី​នោះ​ទេ។ បន្ទាប់​មក​អ្នក​ស្រី ក៏​បាន​បង្ហោះ​រូប​សត្វ​ចម្លែក​នេះ​ទៅ​ក្នុង​ហ្វេសប៊ុក​ដើម្បី​ស្វែង​រក​ចម្លើយ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​អាច​ឆ្លើយ​បាន​នោះ​ទេ៕

ចុចអាន ៖

ប្រភព៖ thesun   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទថ្មី