អ្នក​ចង់​ហាត់​ប្រដាល់​មិន​អស់​លុយ​ អាច​ទៅ​កន្លែង​នេះ​បាន...

  • 2018-12-03 06:47:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​លេង​គុន​ខ្មែរ​ ពេជ្រ​ សុផាន់​ ប្រកាស​រើស​សិស្ស​គុន​ បង្ហាត់​ដោយ​មិន​យក​លុយ​ មាន​កន្លែង​ស្នាក់នៅ​ និង​ហូបចុក​ថែម​ទៀត​ផង​ សំខាន់​អ្នក​ចូល​ហាត់​មាន​កាយសម្បទា​ល្អ​គ្រប់គ្រាន់​ទៅ​បាន​ហើយ។​

លោកគ្រូ ពេជ្រ សុផាន់

លោក​ ពេជ្រ​ សុផាន់​ បាន​ឲ្យ​ដឹង​ថា​ នេះជា​ការ​រួម​ចំណែក​ក្នុង​ការ​ថែរក្សា​ក្បាច់​គុន​បុរាណ​ខ្មែរ​ និង​ដោយ​ចិត្តស្រឡាញ់​ផង​នោះ​ ឥលូវ​បាន​បង្កើត​ក្លឹប​ថ្មី​មួយ​ឈ្មោះ​ សមាគម​១៥៧​គុន​ខ្មែរ​ នៅ​ឯ​សង្កាត់​ចោមចៅ២​ រាជធានី​ភ្នំពេញ។​ ខណៈ​ពេល​ដែល​បង្កើត​ក្លឹប​ថ្មី​នេះ​ដែរ​ លោក​ក៏​ប្រកាស​ជ្រើសរើស​សិស្ស​ចាប់​ពី​អាយុ​១៥​ ដល់​ ១៨​ឆ្នាំ​ ដែល​មាន​បំណង​ចង់​ហាត់​ប្រដាល់​ និង​ក្លាយ​ខ្លួន​ជា​អ្នក​ប្រដាល់។​

ក្លឹបថ្មីរបស់លោកគ្រូ ពេជ្រ សុផាន់

ចៅក្រម​នៅ​សង្វៀន​បាយ័ន​ខាង​លើ​នេះ​បន្ថែម​ថា​ រាល់​ការ​ហូបចុក​ ស្នាក់នៅ​គឺ​ក្លឹប​ជា​អ្នក​រាប់​រង​ទាំង​អស់​ ប៉ុន្តែ​អ្នក​ដែល​ចូល​មក​ហាត់​ក៏​ត្រូវ​មាន​ស្បែក​១គូ​ និង​ខោអាវ​សម្រាប់​ហាត់​ខ្លួន​ឯង​ដែរ។​ អតីត​អ្នក​លេង​កណ្ដាប់​ដៃ​រូប​នេះ​ ឲ្យ​ដឹង​ពីគោល​បំណង​ជ្រើសរើស​សិស្សគុននេះ​ដែរ​ គឺ​ជា​ការ​ផ្ដល់​ឱកាស​សម្រាប់ក្មេងៗ​ដែល​ចង់​ក្លាយ​ជា​អ្នក​ប្រដាល់​ ហើយ​មិន​ដឹង​ថា​ទៅ​ហាត់​នៅ​ឯណា​ ឬ​មិន​មាន​លទ្ធភាព​បង់ថ្លៃចូល​ហ្វឹកហាត់នៅក្លឹបដទៃ។​

លោកគ្រូ ពេជ្រ សុផាន់ ពេលធ្វើអាជ្ញាកណ្ដាល

បញ្ជាក់​ដែរ​ថា​ ពេជ្រ​ សុផាន់​ ជា​អតីត​អ្នក​ប្រដាល់​ជំនាន់​ឆ្នាំ​ ១៩៩៩​-២០០០​ ហើយ​បច្ចុប្បន្ន​នេះ​ជា​អាជ្ញាកណ្ដាល​ ចៅក្រម​ នៅ​សង្វៀន​បាយ័ន។​ ក្លឹប​ថ្មីរបស់​លោក​ មាន​ទីតាំង​ក្នុង​បុរី​សន្តិភាព២​ សង្កាត់​ចោមចៅ២​ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានី​ភ្នំពេញ។​ បើ​បងប្អូន​ចង់​ហាត់​អាច​ទាក់ទង​ទៅ​លោក​ផ្ទាល់​តាម​លេខ​ទូរស័ព្ទ​លេខ​ 070 904 442៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី