Watford ក្លាយ​ជា​ជន​រងគ្រោះ​ទី​១៣​ក្រោម​ថ្វី​ជើង​របស់​ Man City

  • 2018-12-05 01:30:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City បាន​បន្ត​កំណត់ត្រា​មិន​ចាញ់​របស់​ខ្លួន​នៅ​សប្ដាហ៍​ទី​១៥​បន្ទាប់​ពី​យក​ឈ្នះ​ Watford ដោយ​លទ្ធផល​២ទល់​នឹង​១​ នៅ​ Premier League។

១៥​ប្រកួត​កន្លង​មក​ក្រុម​ជើង​ឯក​ចាស់​អង់គ្លេស​បាន​ស្មើ​២​ និង​ឈ្នះ​១២ ដោយ​ Watford បាន​ក្លាយ​ជា​ក្រុម​ទី​១៣​ដែល​ពួកគេ​បំបាក់​នៅ​រដូវ​កាល​នេះ។​ City រក​គ្រាប់​បញ្ចូល​ទី​បាន​ដោយ​ខ្សែ​បម្រើ​ប្រយុទ្ធ​ឆ្នើម​ទាំង​ពីរ​ Leroy Sane និង​ Riyad Mahrez ប៉ុន្តែ​ Abdoulaye Doucoure វាយ​បក​សង​បាន​១​គ្រាប់​វិញ​ឲ្យ​ម្ចាស់​ផ្ទះ។​ ​

អ្នក​ចាត់​ការ​ក្រុម​ភ្ញៀវ​ Guardiola បាន​និយាយ​ថា​ City សក្ដិសម​នឹង​ឈ្នះ​ការ​ប្រកួត​នេះ​ព្រោះ​ពួកគេ​លេង​បាន​យ៉ាង​ល្អ​។​ យ៉ាង​ណា​បុរស​សញ្ជាតិ​អេស្ប៉ាញ​ទទួល​ស្គាល់​កំហុស​៥​នាទី​ចុងក្រោយ​ធ្វើ​ឲ្យ​ Watford ស៊ុត​បាន​១​គ្រាប់​វិញ។​ "លទ្ធផល​ត្រឹម​២-០ វា​មិន​សុវត្ថិភាព​ទេ​ អ្នក​ត្រូវ​ការ​គ្រាប់​ទី​៣។ នៅ​ Premier League អ្នក​ពិតជា​មិន​អាច​សម្រាក​បាន​ឡើយ"៕

អត្ថបទ៖ វីរ័ត្ន

អត្ថបទថ្មី