ទោះឈ្នះ Ballon d'Or តែ Modric ថាខ្លួនមិនល្អដូច Messi និង Ronaldo
- 2018-12-06 08:38:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទោះឈ្នះ Ballon d'Or តែ Modric ថាខ្លួនមិនល្អដូច Messi និង Ronaldo
ចន្លោះមិនឃើញ
Luka Modric បានបង្ហាញអារម្មណ៍ត្រេកអរដែលឈ្នះពាន Ballon d'Or ជាលើកដំបូង ប៉ុន្តែបានសារភាពថាសមត្ថភាពរបស់ខ្លួនមិនមែនស្ថិតនៅកម្រិតជាមួយ Lionel Messi និង Cristiano Ronaldo នោះទេ។
ការនិយាយបែបនេះស្របពេលដែលទាំង Messi និង Ronaldo សុទ្ធតែមាន Ballon d'Or ម្នាក់៥នៅក្នុងដៃ បន្ទាប់ពី១០ឆ្នាំចុងក្រោយអ្នកទាំងពីរបានបណ្ដាក់គ្នាឈ្នះគ្មានដាច់ ទើបតែខកខានក្នុងឆ្នាំ២០១៨នេះប៉ុណ្ណោះ។ ក្នុងកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្ដីបារាំង France Football កីឡាករសញ្ជាតិក្រូអាតបានហៅ Messi និង Ronaldo ថាជាបុគ្គលអស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រកីឡា។
“ប្រវត្តិសាស្ត្រនឹងបង្ហាញពីជនជាតិក្រូអាតម្នាក់ មកពីប្រទេសដ៏តូចមួយបានឈ្នះ Ballon d'Or បន្ទាប់ពី Cristiano និង Messi ដែលស្ថិតនៅកម្រិតកំពូល។ គ្មាននរណាមានសិទ្ធប្រៀបធៀបខ្លួនឯងជាមួយគេទាំងពីរឡើយ។ ពួកគេល្អបំផុត។ ការឈ្នះពានបន្ទាប់ពីពួកគេគឺជារឿងដ៏ពិសេស ប៉ុន្តែខ្ញុំមិនគិតថា អវសានបានមកដល់សម្រាប់អ្នកទាំងពីរទេ"។ Modric និយាយ៕