កម្មវិធី ​Office 365 ប្រើលើ Mac អាច​ប្រើ Dark Mode បាន​ហើយ​

  • 2018-12-13 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Microsoft បាន​អាប់ដេត​កម្មវិធី​លើ​ជំនាន់ Mac ជាមួយ​នឹង​មុខងារ​ល្អៗ​មួយ​ចំនួន ហើយ​ពីរ​ក្នុង​ចំណោម​នោះ​ប្រទាក់​ក្រឡា​គ្នា​នឹង​ជំនាន់​ប្រព័ន្ធ​ប្រតិបត្តិការ​ចុង​ក្រោយ​របស់ Apple។ 

កម្មវិធី​បាន​បន្ថែម​មុខងារ Dark Mode ងាយស្រួល​រៀបចំ​ឯកសារ​ពេល​យប់ មិន​រោយ​ភ្នែក​។ ហើយ​បើ​ត្រូវការ​បន្ថែម​រូបភាព​ទៅ​កាន់​ឯកសារ​បទ​បង្ហាញ កម្មវិធី PowerPoint អាច​ប្រើ​មុខងារ Continuity Camera របស់ Mojave បាន បញ្ចូល​រូបភាព​ដោយ​ផ្ទាល់​ពី iPhone ឬ iPad។ 

PowerPoint អាច​បង្ហាញ​បញ្ហា​ចំពោះ​វេយ្យាករណ៍ និង​បែបបទ​ក្នុង​ការ​សរសេរ​។ Word អាច​រក្សា Font មើល​បាន​ស្អាត ពេល​ប្រើ​ឆ្លង​ឧបករណ៍​។ Outlook អាច​ចែក​រំលែក​ប្រតិទិន ឬ​បង្ហាញ​ម៉ោង​តាម​តំបន់​ច្រើន​។  Teams អាច​ភ្ជាប់​ការ​ប្រជុំ និង​មើល​ឃើញ​អ្នក​ចូលរួម​ប្រជុំ​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ engadget   ប្រែ​សម្រួល៖ ប៊ុនធឿន