អ្នក​ចេះ​បើក​ម៉ូតូ​ទឹក​ អាច​ចុះឈ្មោះ​ចូល​ប្រកួត​បាន​ក្នុង​កម្មវិធី​បុណ្យ​សមុទ្រ​ស្អែក​នេះ​

  • 2018-12-13 07:59:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កម្មវិធី​បុណ្យ​សមុទ្រ​លើក​ទី៧​ ដែល​នឹង​ចាប់​ផ្ដើម​ពី​ស្អែក​នេះ​ទៅ​ហើយ​ សម្រាប់​សកម្មភាព​កីឡា​ក៏​មាន​ច្រើន​ដែរ​ ក្នុង​នោះ​សហព័ន្ធ​ម៉ូតូទឹក​កម្ពុជា​នឹង​មាន​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ និង​មាន​១វិញ្ញាសារ​ទៀត​ឲ្យ​មហាជន​ចុះ​ឈ្មោះ​ចូល​លេង​បាន​ផង​ដែរ។​

រូបភាពតំណាង

ប្រធាន​សហព័ន្ធ​ម៉ូតូ​ទឹក​កម្ពុជា​ ឯកឧត្ដម​ ណុះ​ ស្លេះ​ បាន​ឲ្យ​ដឹង​ថា​ បុណ្យ​ឆ្នាំ​នេះ​ជា​ឱកាស​ពិសេស​សម្រាប់​ប្រភេទ​កីឡា​របស់​លោក​ បាន​បង្ហាញ​ពី​សមត្ថភាព​ និង​សក្ដានុពល​ឲ្យ​មហាជន​បាន​ឃើញ​ផ្ទាល់​ភ្នែក។​ កម្មវិធី​ជា​រួម​សម្រាប់​កីឡា​ម៉ូតូ​ទឹក​នា​ថ្ងៃ​បុណ្យ​សមុទ្រ​នេះ​ មាន​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​ដែល​មាន​កីឡាករ​ខ្លាំង​ៗ​ដូច​ជា​ ថៃ​ ឥណ្ឌូណេស៊ី​ ម៉ាឡេស៊ី​ និង​កម្ពុជា​ម្ចាស់​ផ្ទះ​លេង​លើ​វិញ្ញាសា​មួយ​ និង​១វិញ្ញាសា​ទៀត​គឺ​ស្វាគមន៍​ដល់​មហាជន​ដែល​សមត្ថភាព​អាច​ជិះ​ម៉ូតូ​ទឹក​បាន​ ក្នុង​ការ​ចុះ​ឈ្មោះ​ប្រកួតប្រជែង។​ ក្រៅ​ពី​នេះ​ក៏​មាន​ជិះ​សម្ដែង​សមត្ថភាព​របស់​កីឡាករ​ឆ្នើម​ម្ចាស់​មេដាយ​កម្រិត​ពិភពលោក​ សាលី​ អ៊ូម៉ើត​ និង​ ម៉ីន​ ម៉ូស្តាន​ មិន​ត្រឹម​តែ​ប៉ុណ្ណេះ​ក៏​មាន​ការ​សម្ដែង​ជិះ​ Sky Flying Board។​

រូបភាពតំណាង

ស្ថាប័និត្យ​សហព័ន្ធ​ខាង​លើ​នេះ​បន្ថែម​ថា​ ការ​ប្រកួត​ប្រជែង​ និង​ចូលរួម​សម្ដែង​របស់​ក្រុម​កីឡា​ម៉ូតូ​ទឹក​កម្ពុជា​នេះ​នឹង​រួម​ចំណែក​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​កាន់​តែ​ខ្លាំង​ ថែម​ទាំង​ធ្វើ​ឲ្យ​កក្រើក​ពិធី​បុណ្យ​សមុទ្រ​ឆ្នាំ​នេះ។​ ដូច្នេះ​មហាជន​ទាំង​អស់​កុំ​ភ្លេច​ទៅ​ចូលរួម​ទស្សនា​កន្លែង​ម៉ូតូ​ទឹក​កម្ពុជា​ដែល​ធ្វើ​នៅ​ជាប់​ឆាក​បើក​កម្មវិធី​តែ​ម្ដង​ក្នុង​ខេត្ត​កោះកុង​នោះ​តែ​ម្ដង។​

ពិធី​បុណ្យ​សមុទ្រ​លើក​ទី៧​ នឹង​ប្រារព្ធ​ឡើង​រយៈពេល​៣ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី១៤​ ខែ​ធ្នូ​ ២០១៨​ តទៅ​ហើយ​នៅ​ក្នុង​ខេត្ត​កោះកុង។​ សម្រាប់​អ្នក​ចង់​ឈ្មោះ​ចូលរួម​ប្រកួត​អាច​ទាក់ទង​ទៅ​តាម​ផេក​សហព័ន្ធ​ និង​ចុះឈ្មោះ​ផ្ទាល់​នៅ​កន្លែង​វេទិកា​សម្ដែង​នៅ​ទីនោះ​តែ​ម្ដង៕​

អត្ថបទ៖ នួន ស៊ីណា​